ប្រទេសនានានៅទ្វីបអាហ្រ្វិកសរសើរអង្គភាពស៊ីម៉ាក់កម្ពុជាលើជោគជ័យការងារបោសសម្អាតមីន

2024/01/22 10:33:24 pm        254

ភ្នំពេញ ៖បណ្តាប្រទេសជាច្រើននៅទ្វីបអាហ្រ្វិកបានស្ងើច សរសើរជាខ្លាំង ចំពោះសមត្ថភាពភាពរបស់អង្គភាព ស៊ីម៉ាក់ដែលជោគជ័យលើការងារបោសសម្អាតមីនកន្លងមក ខសណៈអង្គភាពស៊ីម៉ាក់ជាស្ថាប័នជាតិមួយបានការកសាងភាពជាម្ចាស់ និងការចែករំលែកបទពិសោធន៍ជាមួយបណ្តាប្រទេសផ្សេងៗ ក្នុងវិស័យសកម្មភាពមីនផងដែរ។ 

​បណ្ដាប្រទេសនានាបានលើកឡើងបែបនេះ ក្នុងឱកាស ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានទទួលបន្ទុកជាអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ។

  គណៈប្រតិភូមកពីតំបន់អាហ្រិ្វកចំនួន ៥ ប្រទេសដែលមានថ្នាក់ដឹកនាំចំនួន៥ រូបរួមមាន អាជ្ញាធរជាតិសកម្មភាពមីន នៃប្រទេសស៊ូដង់ខាងត្បូង, អាជ្ញាធរគ្រប់គ្រងសំណល់ជាតិផ្ទុះ នៃប្រទេសសូម៉ាលី, ការិយា ល័យសកម្មភាពមីន នៃប្រទេសអេត្យូពី, មូនិធិអប់រំសិក្សាធិការនៃគណៈកម្មាធិការអភិវឌ្ឍន៍ភូមិភាគឦសាន នៃប្រទេសនីហ្សេរីយ៉ា និង គណៈកម្មាធិការអភិវឌ្ឍន៍ភូមិភាគឦសាន នៃប្រទេសនីហ្សេរីយ៉ា ដែលដឹកនាំដោយលោកស្រី Eric Komukai ទីប្រឹក្សាជាន់ខ្ពស់តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) ប្រចាំទីក្រុងតូក្យូ ដើម្បីចូលរួមសិក្ខាសាលារួមគ្នាមួយស្តីពី «ភាពជាម្ចាស់ដ៏រឹងមាំនៃស្ថាប័នជាតិសម្រាប់កិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាពខ្ពស់ក្នុងវិស័យសកម្មភាពមីន»រៀបចំឡើងដោយអង្គភាពស៊ីម៉ាក់សហការជាមួយ JICA។ 

 ក្នុងជំនួបនេះឯកឧត្តម ហេង រតនា បានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាពការងារស្នូលរបស់អង្គភាព ស៊ីម៉ាក់រចនាសម្ព័ន្ធក្នុងភាពជាម្ចាស់ និងដៃគូក្នុងវិស័យសកម្មភាពមីន ការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ជាពិសេសការបណ្តុះបណ្តាលលើវិស័យសកម្មភាពមីនជូនដល់ប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនោះក៏មានប្រទេសនៅតំបន់អាហ្វ្រិកផងដែរ។         

ជាការឆ្លើបតបគណៈប្រតិភូអាជ្ញាធរជាតិនៃតំណាងប្រទេសនីមួយៗបានសម្តែងនូវភាពរីករាយ និងបានទទួលស្គាល់ ព្រមទាំងស្ងើចសរសើរ និងចាប់អារម្មណ៍ជាខ្លាំង ចំពោះសមត្ថភាពភាពខ្លាំង និងជោគជ័យរបស់អង្គភាពCMAC កន្លងមក ជាពិសេសការកសាងសមត្ថភាពរបស់អង្គភាពស៊ីម៉ាក់ក្នុងនាមជាស្ថាប័នជាតិ ការកសាងភាពជាម្ចាស់ និងការចែករំលែកបទពិសោធន៍ ជាមួយបណ្តាប្រទេសផ្សេងៗ ក្នុងវិស័យសកម្មភាពមីនជាពិសេសប្រទេសដែលរងផលប៉ះពាល់ដោយសង្រ្គាមផងដែ។ 

សូមជម្រាថា អង្គភាពស៊ីម៉ាក់បានរួមសហការជាមួយ JICA បានរៀបចំសិក្ខាសាលាស្តីពី «ភាពជាម្ចាស់ដ៏រឹងមាំនៃស្ថាប័នជាតិសម្រាប់កិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាពខ្ពស់ក្នុងវិស័យសកម្មភាពមីន» ជូនដល់ថ្នាក់ដកឹនាំមកពីតំបន់អាហ្រិកដែលមាន៤ប្រទេសខាងលើចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        119
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        101
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm