សមត្ថកិច្ចចម្រុះចុះរុះរើសម្រាស់ខុសច្បាប់ក្នុងតំបន់អភិរក្សឡូត៍ស្តីពាក់កន្ទេល ក្នុងខេត្តកំពង់ឆ្នាំង

2024/01/22 10:45:01 pm        292

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២២ ខែមករា នេះ កម្លាំងអធិការរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ដឹកនាំ ដោយលោក នូ រ៉េណូ, កម្លាំងខណ្ឌរដ្ឋបាលជលផល ដឹកនាំដោយលោក អ៊ូ សោភ័ណ្ឌ, កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលកំពង់ព្រះគគីរ និងកម្លាំងសហគមន៍នេសាទ បានចុះរុះរើសម្រាស់ប្រមាណ៣០ដុំ ដែលគេ លួចដាក់នៅចំណុចព្រែកកោះរ៉ង ក្នុងតំបន់អភិរក្សឡូត៍ស្តីពាក់កន្ទេល ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌។

លោក ផាន់ ផល្លា ប្រធានសហគមន៍នេសាទកំពង់ព្រះគគីរ ដែលបានចូលរួមក្នុងយុទ្ធនាការនេះ បាននិយាយថា លោកមិនបានដឹងថា មានការលួចដាក់សម្រាស់ច្រើនបែបនេះទេ នៅចំណុចព្រែកកោះរ៉ង ព្រែកចុងតាគង់ ព្រែកថ្លាន់ និងចំណុច ព្រែកស្ទឹងពោធិ៍ ។ លោកប្តេជ្ញាមិនឱ្យកើតមានបញ្ហានេះទៀតទេ ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានលើកឡើងថា ក្រោយទទួលបានព័ត៌មានអំពីការលួចដាក់សម្រាស់នៅចំណុចទាំង៤ ក្នុងតំបន់អភិរក្សនេះ លោកបាន បញ្ជាកម្លាំងរដ្ឋបាលជលផលឱ្យចុះកម្ទេចចោល ។ 

លោកបានព្រមានកម្លាំងសហគមន៍នេសាទកំពង់ព្រះគគីរ មិនត្រូវបណ្តែតបណ្តោយឱ្យកើតមាន បទល្មើសដូច្នេះទៀតឡើយ នៅក្នុងតំបន់អភិរក្សនេះ។

គួរបញ្ជាក់ថា នៅក្នុងតំបន់អភិរក្សឡូត៍ស្តីពាក់កន្ទេល បានកើតឡើងនូវបទល្មើសជាច្រើនប្រភេទ ដូចជាការដាក់សម្រាស់ ការប្រើឧបករណ៍ឆក់ត្រជាក់ ការប្រើចវ៉ (កូនជន) និងការកាប់បំផ្លាញព្រៃលិចទឹក ពីសំណាក់អ្នកធ្វើចម្ការនៅទីនោះ និងអ្នកដាក់សម្រាស់ ជាដើម ៕ ដោយ ៖ ហុងវាសនា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        5
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        88
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm