ក្រសួងពាណិជ្ជកម្ម​បើក​យុទ្ធនា​ការចុះ​យក​គំរូ​ស្រាស​ និង​ស្រាថ្នាំ មក​វិភាគ​រក​សារធាតុ​មេ​តា​ណុល​

2021/06/26 08:12:01 pm        512

ភ្នំពេញ ៖ ខណៈដែល​ករណី​ពុលស្រា​ បានកើត​ឡើងជា​បន្តបន្ទាប់​នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន អគ្គនាយកដ្ឋាន​ ការពារ​អ្នកប្រើប្រាស់ ​កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​បើក​យុទ្ធនា​ការ​ចុះ​យក​គំរូ​ស្រាស ​ស្រាថ្នាំ ​មក​វិភាគ​រក​សារធាតុ​មេ​តា​ណុល​នៅ​កន្លែង​ផលិត ​និង​កន្លែង​លក់​នៅ​ទូទាំង​ប្រទេស​តែម្តង​។

ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​ កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​មាន​ប្រសាសន៍​ប្រាប់​ទូរទស្សន៍​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៦មិថុនា ឆ្នាំ​២០២១​នេះ​ថា ​ដោយមាន​ការណែនាំ​រប​ស់​ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ឯកឧត្តម​ បានដាក់​ចេញ​នូវ​យុទ្ធនា​ការ​ឱ្យ​មន្ត្រី​នៅ​តាម​បណ្តា​សាខា ក​.​ប​.​ប រាជធានី ខេត្ត ចុះ​យក​សំណាក​គំរូ​ស្រាសស្រាថ្នាំ​ នៅតាម​បណ្តា​ទីតាំង​ផលិត និង​កន្លែង​លក់​ស្រាស ​ស្រាថ្នាំ​ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ​មក​វិភាគ​រក​សារធាតុ​មេ​តា​ណុល ​នៅ​មន្ទីរពិសោធន៍​របស់​អគ្គ​នាយកដ្ឋាន ក​.​ប​.​ប​.​។

ឯកឧត្តម​ ឲ្យ​ដឹង​ទៀតថា ​ជាក់ស្តែង ក្នុង​ខែមិថុនា​នេះ មន្ត្រី​សាខា ក​.​ប​.​ប​. នៅ​តាម​បណ្តា​រាជធានី ខេត្ត​ចំនួន​១៧ ​បាន​ចុះ​យក​គំរូ​ស្រាស​ ស្រាថ្នាំ​មក​វិភាគ​នៅ​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន​ ក​.​ប​.​ប​. បាន​ចំនួន​១៧៨​គំរូ​។ ក្នុងនោះ​ យោងតាម​លទ្ធផល​វិភាគ ​សំណាក​គំរូ​ស្រា​អស់នោះ ​ពុំមាន​វត្តមាន​សារធាតុ​មេ​តា​ណុល​ ដែលជា​សារធាតុ​បង្ក​គ្រោះ​ឡើយ​។

ទាក់ទិន​ និង​យុទ្ធនាការ​ខាងលើនេះ​ ឯកឧត្តម ផាន អូន បាន​បញ្ជាក់ថា ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. នឹង​បន្ត​យុទ្ធនា​ការ​ចុះ​អប់រំ ផ្សព្វផ្សាយ​ការ​យល់ដឹង និង​យក​សំណាក​គំរូ​ស្រាស​ និង​ស្រាថ្នាំ ​ឱ្យ​បាន​គ្រប់​រាជធានីខេត្ត ពិសេស​តំបន់​ដាច់ស្រយាល​ មក​វិភាគ​រក​សារធាតុ​បង្ក​គ្រោះ ​ដើម្បី​ទប់ស្កាត់​ករណី​ពុល​ស្រា​មិន​ឱ្យ​កើតឡើង​បន្តទៀត​។

គិត​ចាប់ពី​ដើមឆ្នាំ រហូតមកដល់​ពេលនេះ ​អ្នកស្លាប់​បាត់បង់​ជីវិត​ដោយសារ​ករណី​ពុល​ស្រាស​ ចំនួន​សរុប​ប្រមាណ​ជាង៤០​នាក់​ ដែល​ករណីនេះ​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន​៤ រួមមាន​៖ ខេត្តកណ្តាល ​ពោធិ៍សាត់ កំពត និង​ខេត្តព្រៃវែង​៕

​អត្ថបទ ​៖ ឈិ​ត បូរ៉ា​វី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm