ប្រមុខអារ៉ាប៊ីសាអ៊ូឌីតបញ្ជាក់ថា ខ្លួននឹងមិនទទួលស្គាល់អ៊ីស្រាអែល ដោយគ្មានផ្លូវទៅកាន់រដ្ឋប៉ាឡេស្ទីនទេ

2024/01/22 11:28:44 pm        252

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា ព្រះរាជាណាចក្រនេះ នឹងមិនធ្វើប្រក្រតីទំនាក់ទំនង ជាមួយអ៊ីស្រាអែល ឬរួមចំណែកដល់ការកសាងឡើងវិញនូវតំបន់ហ្កាហ្សា ដោយគ្មានផ្លូវដែលអាចជឿទុកចិត្តបាន ទៅកាន់រដ្ឋប៉ាឡេស្ទីនឡើយ។

ការអធិប្បាយរបស់ព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីន ហ្វាហាន ( Faisal bin Farhan) នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN ដែលត្រូវបានចាក់ផ្សាយកាលពីយប់ថ្ងៃអាទិត្យ គឺជាពក្យសម្តីមួយចំនួនដែលមិនទាន់ចេញមកពីក្រុមមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតដោយផ្ទាល់ទេ។ ការអធិប្បាយនោះ ធ្វើឲ្យពួកគេមានការខ្វែងគំនិតគ្នា ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលបានច្រានចោលភាពជារដ្ឋរបស់ប៉ាឡេស្ទីន និងបានពិពណ៌នាអំពីផែនការសម្រាប់ការគ្រប់គ្រងយោធាគ្មានដែនកំណត់លើតំបន់ហ្កាហ្សា។

ជម្លោះជុំវិញអនាគតរបស់តំបន់ហ្កាហ្សា កើតឡើងនៅពេលដែលសង្រ្គាមនៅតែផ្ទុះឡើងដោយគ្មានទីបញ្ចប់ បានជំរុញឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអារ៉ាប់របស់ខ្លួន ប្រឆាំងនឹងអ៊ីស្រាអែលហើយបង្កជាឧបសគ្គធំដល់ផែនការសម្រាប់អភិបាលកិច្ច ក្រោយសង្គ្រាមឬការកសាងឡើងវិញនៅហ្កាហ្សា។

មុនពេលការវាយប្រហាររបស់ក្រុមហាម៉ាស នៅថ្ងៃទី៧ ខែតុលា ដែលបង្កឲ្យមានសង្រ្គាម សហរដ្ឋអាមេរិកបានកំពុងព្យាយាមធ្វើអន្តរាគមលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលអារ៉ាប៊ីសាអ៊ូឌីត នឹងធ្វើប្រក្រតីភាព ទំនាក់ទំនងជាមួយអ៊ីស្រាអែល ជាថ្នូរនឹងការធានាសន្តិសុខរបស់សហរដ្ឋអាមេរិក ជំនួយក្នុងការបង្កើតកម្មវិធីនុយក្លេអ៊ែរស៊ីវិល នៅក្នុងព្រះរាជាណាចក្រនេះ និងដំណើរឆ្ពោះទៅរកការដោះស្រាយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

កាលពីខែកញ្ញា លោកណេតាន់យ៉ាហ៊ូ ធ្លាប់បាននិយាយថា អ៊ីស្រាអែល «ស្ថិតនៅលើចំណុចមួយ»នៃកិច្ចព្រមព្រៀងបែបនេះ ដែលលោក បាននិយាយថា នឹងផ្លាស់ប្តូរតំបន់មជ្ឈិមបូព៌ា»។

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm