
អាចម៍ផ្កាយ បានបញ្ចេញពន្លឺពាសពេញផ្ទៃមេឃនៅតំបន់ភាគខាងកើតប្រទេសអាល្លឺម៉ង់កាលពីថ្ងៃយប់ថ្ងៃអាទិត្យ ។
គ្រាដ៏គួរឲ្យភ្ញាក់ផ្អើលនេះ តាមធម្មតាថតបានដោយចៃដន្យ ឬដោយការដំឡើងកាមេរ៉ាឌីជីថលប៉ុណ្ណោះ ។
នៅក្នុងហេតុការណ៍ដ៏កម្រនេះ ឥន្ធិពលរបស់អាចម៍ផ្កាយនៅវេលាម៉ោង ១ និង ៣០នាទីយប់រំលងអាធ្រាត្រថ្ងៃអាទិត្យ ត្រូវបានព្យាករណ៍ដោយក្រុមតារាវិទូ ។
លោក Michael Aye គឺជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវភព ស្ថិតក្នុងទីក្រុងប៊ែរឡាំង ថតបានអាចម៍ផ្កាយ ក្រោយទទួលព័ត៌មានពីសហការី Franck Marchis របស់លោក នៅវិទ្យាស្ថាន SETI ។
លោក Aye បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អាចម៍ផ្កាយនេះ មានទំហំអង្កត់ផ្ចិត ១ម៉ែត្រ ។
យោងតាមការអះអាងរបស់លោក Aye បានឲ្យដឹងថា វាមានរយៈពេល ៨លើកប៉ុណ្ណោះ ដែលការព្យាករណ៍ពីឥទ្ធិពលអាចម៍ផ្កាយអាចកើតឡើងលឿនៗបែបនេះ ។
ដោយឡែក យោងតាមការអះអាងរបស់អង្គការ NASAបានឲ្យដឹងថា អាចម៍ផ្កាយតូចមួយនេះ ត្រូវបានគេចាត់ទុកថាជាបំណែកដុំភ្លើងមិនបង្កគ្រោះថ្នាក់ នៅភាគខាងលិចទីក្រុងប៊ែរឡាំង ជិតទីក្រុង Nennhausen រដ្ឋ Brandenburg ។
អាចម៍ផ្កាយ គឺជាវត្ថុនៅក្នុងលំហអវកាសដែលមានទំហំចាប់ពីគ្រាប់ធូលី រហូតដល់អាចម៍ផ្កាយតូចៗ ។ នៅពេលដែលពួកវាឡើងកំដៅនៅក្នុងបរិយាកាសផែនដី ពួកវានឹងបង្កើតបានជាស្នាមភ្លឺ ៕