ពេទ្យ​យោធា​កម្ពុជា​នឹងត្រូវUN ស្នើ​ឲ្យ​ចូលរួម​បេសកកម្ម​ការងារ​ចាក់​ជូន​ពលរដ្ឋ​ប្រទេស​ដទៃ

2021/06/26 08:36:30 pm        419

ភ្នំពេញ ៖ អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ឲ្យដឹង​នៅ​ថ្ងៃទី​២៦ ​ខែមិថុនា​នេះថា ក្រុម​កង​ពេទ្យ​យោធា​មួយចំនួន​ ដែល​កំពុង​ស្ម័គ្រចិត្ត​ចុះ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជា​កូ​វីដ​-១៩​ ជូន​បណ្តា​ពលរដ្ឋ​ទូទៅ​នៅក្នុង​ស្រុក ​អាច​នឹង​ស្នើសុំ​ការស្ម័គ្រចិត្ត​បញ្ជូន​ចូលរួម​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​លើ​ការងារ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​កងកម្លាំង​មួក​ខៀវ​មកពី​ប្រទេស​ផ្សេងៗ​ និង​បណ្តា​ពលរដ្ឋ​ស៊ីវិល​នៅតាម​ប្រទេស​កំពុង​មាន​ជម្លោះ​សង្គ្រាម​។

ដោយមាន​ការ​ស្នើ​ពី​ខាង​ភាគី​អង្គការសហប្រជាជាតិUN អោយ​កម្ពុជា​រៀបចំ​ក្រុម​ពេទ្យ​មួក​ខៀវ​ជំនាញ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ត្រៀមខ្លួន​បញ្ជូន​ចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព​UN លើ​ការងារ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩​ ជូន​កង​កម្លាំង​មួក​ខៀវ​ និង​ពលរដ្ឋ​ស៊ីវិល​នានា ​នៅក្នុង​តំបន់​បេសកកម្ម​តាម​បណ្តា​ប្រទេស​កំពុង​មាន​ជម្លោះ​សង្គ្រាម ។

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​បញ្ជូន​កង​កម្លាំ​ងរ​ក្សា​សន្តិភាព ​បានសម្រេច​ថា ​នឹង​ស្នើ​ប្រមុខ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​រៀបចំ​ក្រុម​ពេទ្យ​យោធា​មួយ​ចំនួន​ដែល​កំពុង​អនុវត្ត​ផ្ទាល់​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ជូន​ពលរដ្ឋ​ទូទៅ​នេះ ត្រៀម​ចូលរួម​បំពេញបេសកកម្ម​សកម្ម​ភាព​មនុស្សធម៌​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ នៅក្រៅ​ប្រទេស​ទៀត​។

នាយ​ឧ​ត្ត​ម​សេនីយ៍​ សែម សុវណ្ណនី នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ក្រុម​ពេទ្យ​រក្សា​សន្តិភាព​ចុះ​ចាក់​វ៉ាក់សាំង​កូ​វីដ ​ជូន​ពលរដ្ឋ​ទូទៅ​នៅ​ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ ​កាលពីពេល​ថ្មី​នេះ ក៏បាន​ថ្លែងថា ​ដើម្បី​បញ្ជូន​កង​ពេទ្យ​មួក​ខៀវ​កម្ពុជា​ ចូលរួម​បំពេញបេសកកម្ម​ជូន​ព​ល​រដ្ឋ​នៅ​តាម​បណ្តា​ប្រទេស​កំពុង​មាន​ជម្លោះ​សង្គ្រាម​នោះបាន​លុះត្រា​ កង​ពេទ្យ​យោធា​យើង​មាន​បទពិសោធន៍​ចាក់​វ៉ាក់សាំង និង​មាន​វិញ្ញាបនបត្រ​បញ្ជាក់ ឬ​ មាន Certificate បញ្ជាក់​ពី នាយកដ្ឋាន​សុខាភិបាល នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​នៃ​ក្រសួងការពារជាតិ ​ឬ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ក្រសួងសុខាភិបាល​ និង​មានការ​ហ្វឹកហ្វឺន​បន្ថែម​ពី​ក្រុម​ពេទ្យ​បន្ថែម​មកពី​អង្គការសហប្រជាជាតិ​។

ឯកឧត្តម សែម សុវណ្ណនី បញ្ជាក់ថា​ បច្ចុប្បន្ន​ដោយមាន​តម្រូវ​ការ​ស្នើ​ពី​ខាង​ភាគីUN គឺមាន​កង​ពេទ្យ​ទ័ព​មួក​ខៀវ​កម្ពុជា ​ដែល​កំពុង​បំពេញបេសកកម្ម​នៅ​តាម​បណ្តា​ប្រទេស​នានា​ គឺ​បាន​និងកំពុង​ចូលរួម​សកម្មភាព​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ ជូន​ដល់​បណ្តា​កងកម្លាំង​ទ័ព​មួក​ខៀវ​គ្នា​យើង​ផង ​និង​ទ័ព​មួក​ខៀវ​មកពី​តាម​ប្រទេស​ផ្សេងៗ​ផងដែរ ​ប៉ុន្តែ​មិនបាន​ពង្រីក​ការ​ចាក់​ជូន​បណ្តា​ពលរដ្ឋ​ស៊ីវិល​នៅក្នុង​តំបន់​ប្រទេស​កំពុង​មាន​ជម្លោះ​សង្គ្រាម​នោះទេ ដោយសារ​ចំនួន​វ៉ាក់សាំង​មាន​កម្រិត​។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មាន​ទ័ព​មួក​ខៀវ​ប្រមាណ​ជិត​៨០០​នាក់ ​បាន​និងកំពុង​ឈរជើង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ នៅតាម​បណ្តា​ប្រទេស​ចំនួន​៥​រួមមាន​ ៖ ​ប្រទេស ស៊ូដង់ ស៊ូដង់​ខាងត្បូង ប្រទេស​លី​បង់​ សាធារណរដ្ឋ​អា​ហ្វ្រឹ​ក​កណ្តាល​ និង​ប្រទេស​ម៉ាលី​៕


​​អត្ថបទ ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        121
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm