រុស្ស៊ីបានបាញ់ស្ទាក់ចាប់មីស៊ីលចអ៊ុយក្រែន បានជាច្រើនគ្រាប់ ខណៈដែលអ៊ុយក្រែន បានវាយប្រហារលើប៉ុស្ដបញ្ជាការរុស្ស៊ី

2024/01/23 01:00:33 am        362

យោងតាមព័ត៌មានបច្ចុប្បន្នភាពដែលចេញផ្សាយដោយភាគីសង្រ្គាមទាំងពីរ បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា រុស្ស៊ី បានអះអាងថា ខ្លួនបានបាញ់ស្ទាក់ចាប់អ៊ុយក្រែនជាច្រើនគ្រាប់ ខណៈអ៊ុយក្រែន និយាយថា កងទ័ពរបស់ខ្លួន បានវាយប្រហារលើគោលដៅជាច្រើន ក្នុងនោះរួមមាន ប៉ុស្ដិ៍បញ្ជាការរុស្ស៊ី និងប្រព័ន្ធការពារដែនអាកាសផងដែរ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយ កាលពីថ្ងៃអាទិត្យថា កងទ័ពរបស់ខ្លួន បានបំផ្លាញការវាយប្រហារ១៣លើក ដែលធ្វើឡើងដោយកងទ័ពអ៊ុយក្រែន នៅច្រើនមុខព្រួញ ដូចជាតំបន់គុពីយ៉ាំង ក្រាសនី លីម៉ាន់ ដូនេត ភាគខាងត្បូងតំបន់ដូនេត ហ្សាប៉ូរីហ្សា និងតំបន់ឃើសិន។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បាននិយាយថា កងទ័ពរុស្ស៊ី ក៏បានចូលកាន់កាប់ភូមិក្រាខ្មាណូយេ (Krakhmalnoye)ផងដែរ។ នៅថ្ងៃជាមួយគ្នានោះ កងទ័ពអ៊ុយក្រែន បានបាញ់ផ្លោងដាក់ផ្សារមួយកន្លែង ក្នុងតំបន់ដូនេត ដោយបានសំម្លាប់មនុស្សអស់២៥នាក់ និង មនុស្សយ៉ាងហោចណាស់២០នាក់ទៀតបានរងរបួស។

សេចក្ដីរាយការរបស់អគ្គសេនាធិការកង័ពអ៊ុយក្រែន (AFU) កាលពីថ្ងៃអាទិត្យ បាននិយាយថា កងទ័ពអ៊ុយក្រែន បានប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីនៅក្នុងសមរភូមិជាច្រើន។ ដោយអង្គភាពទ័ពអាកាសអ៊ុយក្រែន បាន បើកការវាយប្រហារលើបុគ្គលិកយោធារុស្ស៊ី និងចំណុចប្រមូលផ្ដុំឧបករណ៍ ហើយអង្គភាពមីស៊ីលរបស់ខ្លួន បានវាយប្រហារចំប៉ុស្ដិ៍បញ្ជាការរុស្ស៊ី ប្រព័ន្ធការពារដែនអាកាស និងគោលដៅជាច្រើនទៀត។

មន្រ្ដីតំបន់ដូនេតម្នាក់ បាននិយាយថា កងទ័ពអ៊ុក្រែន បានបាញ់គ្រាប់រ៉ូកែតមួយចំនួន និងបានប្រើប្រាស់យានដ្រូនមួយគ្រឿង ដោយបានសម្លាប់មនុស្ស២៨នាក់ និង៣០នាក់ទៀតរងរបួស។

ក្រសួងកាបរទេសរុស្ស៊ី បានថ្កោលទោសការវាយប្រហារនោះប៉ុន្ដែខាងអ៊ុយក្រែនមិនបានឆ្លើយតបអ្វីទេ៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm