យ៉ាងយូរ​នៅ​ដើមខែ​សីហា គណៈ​អភិបាលក្រុង​បូកគោ នឹង​តម្រូវ​ឱ្យ​ចូល​កាន់តំណែង ​និង​តួនាទី​

2021/06/26 09:28:05 pm        495

កំពត ៖ បើ​មិនមាន​ការប្រែប្រួល​ទេនោះ យ៉ាងយូរ​នៅ​ដើមខែ​សីហា ​គណៈ​អភិបាលក្រុង​បូកគោ នឹង​តម្រូវឱ្យចូលកាន់​តំណែង និង​តួនាទី ខណៈ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ​ត្រូវបាន​ គជប តម្រូវឱ្យធ្វើ​នៅថ្ងៃទី​២៥ខែកក្កដាឆ្នាំ​២០២១​នេះ​។

នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តកំពត ​បាន​បើក​កិច្ច​ជុំ​ពិភាក្សា​ជាមួយ​ប្រតិភូ​ក្រសួង មហាផ្ទៃ ស្ដីពី​ការពិនិត្យ​វឌ្ឍនភាព​ នៃ​ការរៀបចំ និង​ដាក់​ឱ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​បូកគោ ខេត្តកំពត ​ហើយ​ក្នុង​កិច្ចប្រជុំ​នោះ ថ្នាក់ដឹកនាំ​ក្រសួង ​បាន​ជំរុញ​អាជ្ញាធរ​ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ឱ្យ​ពន្លឿន​ការងារ​រៀបចំ ​ក្របខណ្ឌ​មន្ត្រីរដ្ឋបាល​ក្រុង​បូកគោ ​ឲ្យ​បាន​ឆាប់រហ័ស​។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា​ ជំនួប​ប្រជុំ​ពេលនេះ ដើម្បី​ពិនិត្យ​វឌ្ឍនភាព និង​ការជំរុញ​រៀបចំ​ដាក់ឱ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​បូកគោ ​ ឲ្យ​បាន​លឿន​ឆាប់រហ័ស ​ដោយ​អនុលោម​តាមច្បាប់ ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជនី-ខេត្ត​ក្រុង ស្រុក និង​តាម​ការ​ជូនដំណឹងរបស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ដែល​នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​ នៅ​ថ្ងៃទី​២៥ខែកក្កដា ២០២១​នេះ​។ ដូច្នេះ​ការប្រកាស​ចូលកាន់​មុខ​តំណែងតួនាទី​ក្រុមប្រឹក្សា ​និងគណៈ​អភិបាលក្រុង​ត្រូវធ្វើ​ឲ្យ​បាន​លឿន​បំផុត ​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២១ខាងមុខនេះ​។

ឯកឧត្តម សក់ សេដ្ឋា បាន​ស្នើ​ឲ្យ​រដ្ឋបាលខេត្ត មន្ត្រី​ពាក់ព័ន្ធ ត្រូវ​រៀបចំ​ក្របខ័ណ្ឌ​មន្ត្រីរាជការ រដ្ឋ បាល​ក្រុង​បូកគោ​ ឲ្យ​សមស្រប​នឹង​ទំហំ​ការងារ​ចាំបាច់​ ចៀសវាង​មន្ត្រី​តែ​ម្នាក់ ​ទទួលបន្ទុក​ច្រើន​វិស័យ ដែលនាំ​ឲ្យ​មានការ​រាំងស្ទះ​ដល់​ការងារ​បម្រើ​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​។

ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ​បាន​លើកឡើងថា​ ចំពោះមុខ ​មាន​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​ការ ធ្វើ​សមាហរណកម្ម​មន្ត្រី​រាជកា​រ ក្នុង​ក្រប​ខណ្ឌ​រដ្ឋបាល​ក្រុង​ ដែល​មាន​អ្នកស្ម័គ្រចិត្ត​ចំនួន​តិចតួច និង​មាន ការផ្ទេរ​ពិបាក ​ពី​ក្រសួង​សាមី ដែល​បញ្ហា​នេះ​ អាច​ធ្វើឱ្យ​ការ​ឆ្លើយតប​តម្រូវការ​ក្នុង​រចនាសម្ព័ន្ធ​ក្របខ័ណ្ឌ​រដ្ឋ ​បាល​ក្រុង​បង្កើត​ថ្មី​ មានការ​ពិបាក ​ដែល​ត្រូវ​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ជួយ​អន្តរាគមន៍​៕

​អត្ថបទ​៖ អន សារឹម

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        2
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        215
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm