ពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី ជំរុញឲ្យមានការផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងកម្ពុជានិងចិន

2024/01/23 03:54:12 am        85

ភ្នំពេញ៖ នាយកដ្ឋានវប្បធម៌និងទេសចរណ៍ខេត្តក្វាងស៊ី កាសែត គ័រស៊ី ដេលី (Guangxi Daily) សារមន្ទីរទីក្រុងលីវចូវ សមាគមសម្ព័ន្ធខ្មែរចិន សារព័ត៌មានពាណិជ្ជកម្ម និងសារព័ត៌មានស៊ីស៊ីថាមស៍ បានសហការគ្នារៀបចំពិធីពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា-ចិន ដែលជាផ្នែកមួយការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

កម្មវិធី ពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា-ចិននេះ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សម្រស់នៃបេតិកភណ្ឌអរូបី» និងបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម ជួន ចាន់ភារុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងលោក ចាង ផឹង (Zhang Peng) ប្រធានការិយាល័យព័ត៌មាន នៃស្ថានទូតចិនប្រចាំកម្ពុជា។

នៅក្នុងពិធីនាឱកាសនោះ ឯកឧត្តមអគ្គនាយករង បានចាត់ទុកការតាំងពិព័រណ៍វប្បធម៌ និងវប្បធម៌ច្នៃប្រឌិតនេះថា ជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការផ្លាស់ប្តូរវប្បធម៌ និងជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃកម្ពុជា-ចិន ក៏ដូចជាចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ ,ឯកឧត្តម បានបន្តថា តាមរយៈពិព័រណ៍នេះដែរ កម្ពុជា នឹងអាចរៀនសូត្របន្ថែមពីបទពិសោធន៍របស់ប្រទេសចិន ក្នុងការការពារ និងទទួលស្នងមរតកវប្បធម៌អរូបីជាដើម។

លោក លាវ ស៊ីកាង (Liu Ri Gang) សមាជិកគណៈកម្មាធិការនៃកាសែត គ័ងស៊ី ដេលី បានបញ្ជាក់ថា នេះគឺជាសក្ខីភាពនៃការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក រវាងប្រទេសទាំងពីរ និងបញ្ជាក់ពីការបន្តធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព រវាងប្រជាជនទាំងពីរឲ្យកាន់តែស៊ីជម្រៅផងដែរ។

លោក បានបញ្ជាក់ថា ប្រទេសចិន និងកម្ពុជា មានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងត្រចះត្រចង់ ហើយបេតិកភណ្ឌវប្បធម៌អរូបីដ៏សម្បូរបែប ជាសក្ខីភាពបង្ហាញពីប្រាជ្ញាឆ្លាតវៃ និងគំនិតច្នៃប្រឌិត របស់ប្រជាជនប្រទេសទាំងពីរ ដែលគិតចាប់តាំងពីល្ខោន អូប៉េរ៉ាប៉េកាំង អក្សរផ្ចង់ ការដេរប៉ាក់ និងតម្បាញជនជាតិជាំង របស់ប្រទេសចិន រហូតដល់ល្ខោនខោល ចម្លាក់នៅតាមប្រាសាទ និងតម្បាញសូត្ររបស់ប្រទេសកម្ពុជា ដែលជារបស់បេតិកភណ្ឌអរូបីប្រជាជនទាំងពីរ។ លោកបន្ថែមថា នេះមិនត្រឹមតែជាមោទនភាពនោះទេ ប៉ុន្តែក៏ជាកំណប់ទ្រព្យនៃអរិយធម៌របស់មនុស្សជាតិផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិន-កម្ពុជា។ ពិធីបើកជាផ្លូវការ«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៣ ខែមករា នៅព្រះលានជល់ដំរី នៃទឹកដីអង្គរ ខេត្តសៀមរាប។ គិតមកដល់ពេលនេះ រយៈពេល៦៦ឆ្នាំហើយ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដោយបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍រួមវាសនាតែមួយ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        14
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm