នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម អំពាវនាវឱ្យយុវជនមកចុះឈ្មោះចូលរៀនជំនាញ​វិជ្ជាជីវៈឱ្យបានគ្រប់ៗគ្នា

2024/01/23 05:17:52 pm        295

នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ជិន តារ៉ា អំពាវនាវឱ្យយុវជនដែលមិនបានចុះឈ្មោះ មកចុះឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ​ឱ្យ​បាន​គ្រប់​ៗគ្នា ស្របពេលដែលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស វគ្គទី១ កំពុង​ដំណើរ​ការ​ទៅ​យ៉ាងរលូន។

លោក ជិន តារ៉ា បន្ថែមថា សម្រាប់វិទ្យាស្ថាន​នៅ​តែ​បន្ត​ទទួល​ពាក្យ​យុវជន​ម​ក​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ​ដដែល​បើ​ទោះ​បី​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ វគ្គទី១ កំពុង​ដំណើរ​ការ​ក៏ដោយ​។ សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ​រងហានិភ័យនៅ​តែ​បន្ត​អាច​មក​ចុះឈ្មោះ​ចូ​លរៀន និងទទួលបានប្រាក់ឧបត្ថម្ភដដែល។

បើតាមនាយកសាលារូបនេះថា «បើតាមការអង្កេតរបស់សាលាផ្ទាល់មើលឃើញថា ចាប់​តាំង​ពី​ថ្ងៃ​បើក​បវេសនកាលជាផ្លូវការមកសិស្សរបស់យើងបានមករៀនគ្រប់ៗគ្នា សិស្សានុសិស្ស​របស់​យើង​ដើរ​ចូល​សាលា​ដោយ​ភាពរីករាយ ស្នាមញញឹម ពូកគាត់ពេញចិត្ត និង​ការ​ទទួល​យក​ចំណេះ​ជំនាញ​បណ្តុះបណ្តាល​វិជ្ជាជីវៈនេះ ជារួមគាត់ចង់ចេះ ចង់ដឹង»។

លោកបន្ថែមថា សម្រាប់​វិទ្យាស្ថាន​ការ​អនុវត្តន៍​ផ្ទាល់​ក្នុង​រោង​ជាង​គឺ​ជា​វិធី​សាស្រ្ត​ក្នុង​ការ​បង្រៀន​ដ៏​សំខាន់​មួយ​បន្ទាប់ពីការសិក្សាទ្រឹស្តីក្នុងថ្នាក់។ មកទល់ពេល​នេះ​មាន​សិស្ស​ដែល​ចូល​រោង​ជាង​អនុវត្តន៍​ផ្ទាល់​រួចហើយ សិក្ខាកាមមានការពេញចិត្ត និងសហការជា​មួយ​គ្រូ​បង្រៀន​រប​ស់​ពួក​គេ​បាន​យ៉ាង​ល្អ។​ តាមរយៈការយកចិត្តទុកដាក់រៀនសូត្ររបស់យុវជននេះលោកសង្ឃឹមថាការបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈរបស់ពួកគេនឹងទទួលបានលទ្ធផលល្អ មាន​សមត្ថភាព​បន្ទាប់​ពី​រៀន​ចប់​រយៈ​ពេល​៤​ខែ​ខាង​មុខ​។

គូរបញ្ជាក់ផងដែរថាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស ១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ​រងហានិភ័យ​ដែល​បាន​បើក​ជាផ្លូ​វការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបោះជំហ៊ានមួយ​ដំណាក់​កាល​ទៀត​ហើយ​ពោល​គឺ​កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​បើក​បវេសន​កាល​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​វគ្គ​ដំបូង​ដែល​មាន​យុវជនចំនួន ១៥០០០នាក់ ក្នុងនោះមាន៥០០ថ្នាក់បណ្តុះបណ្តាលនៅទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        117
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        62
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm