​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនាចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាងមួយសែននាក់

2021/06/27 09:44:58 am        580

ភ្នំពេញ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការចុះចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស តាមការកំណត់របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស ដែលរហូតមកដល់ពេលនេះគឺបានជាងមួយសែននាក់ហើយ ចាប់តាំងពីខែមេសា កន្លងទៅនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលឧត្តមសេនីយ៍ឯក ស ថាវី ជាប្រធានក្រុមគ្រូពេទ្យ បានលើកឡើងថា ក្រសួងសុខាភិបាល បានប្រគល់ភារកិច្ចជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ ចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ នៅតាមក្រសួង ស្ថាប័នដូចជា អាជ្ញាធរសវនកម្មជាតិ, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច,អាកាសចរស៊ីវិល, អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ, អគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចព្រំដែន, អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម, គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, អង្គភាពព័ត៌មានប្រតិកម្មរហ័ស, អគ្គលេខាធិការដ្ឋាននៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល, ក្រុមប្រឹក្សារំសាយកងកម្លាំងប្រដាប់អាវុធ, លេខាធិការដ្ឋាននៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងបុគ្គលិកវិស័យឯកជន រួមមាន៖ ក្រុមហ៊ុនអាកាសចរនាន, ក្រុមរ៉ូយ៉ាល់គ្រុប និងសភាពាណិជ្ជកម្មកម្ពុជា, សេវាសុខាភិបាលឯកជននៅមណ្ឌលសណ្ឋាគារកាំបូឌីយ៉ាណា។

បើតាមឧត្តមសេនីយ៍ឯក ស ថាវី បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ គ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនមន្ត្រីរាជការ បុគ្គលិកឯកវិស័យជន និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានលទ្ធផលតាមការប្រគល់ភារកិច្ចរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសរួមមាន៖ ដូសទី១ បានចំនួន១៩៩,៥០២ដូស និងដូសទី២ បានចំនួន ១៣០,៧៣៩ដូស។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក ស ថាវី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត របស់ក្រុមគ្រូពេទ្យក្នុងការប្ដូរជីវិត លះបង់គ្រួសារ ដើម្បីពុះពារខិតខំក្នុងការព្យាបាលជំងឺដ៏កាចសាហាវ ដែលកំពុងតែ រាតត្បាត នៅលើពិភពលោកក៏ដូចជានៅប្រទេសកម្ពុជា៕អត្ថបទ ៖ ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm