ក្រុមអ្នកជំនាញនិយាយថា គឺអ៊ីរ៉ង់ មិនមែនហ្កាហ្សាទេ ដែលជាចំណុចកណ្តាលនៃភាពវឹកវនៅរមជ្ឈិមបូព៌ា

2024/01/23 06:59:30 pm        190

ការកើនឡើងសកម្មភាពយោធា និងការវាយប្រហារតាមអាកាសជាច្រើនដង នៅទូទាំងមជ្ឈិមបូព៌ាកំពុងបង្កើនការព្រួយបារម្ភ ថាតំបន់នេះកំពុងខិតចូលទៅជិតសង្រ្គាមកាន់តែធំ។

នៅចំកណ្តាលនៃភាពចលាចល គឺប្រទេសអ៊ីរ៉ង់ ដែលកំពុងប្រើប្រាស់សកម្មភាពយោធាតំណាងរបស់ខ្លួននៅក្នុងប្រទេសយេម៉ែន និងលីបង់ ដើម្បីប្រយុទ្ធជាមួយអ៊ីស្រាអែល ក៏វាយប្រហារប៉ាគីស្ថាន និងអ៊ីរ៉ាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន ផងដែរ។

ក្រុមអ្នកជំនាញផ្នែកសន្តិសុខមួយចំនួននៅបស្ចិមលោកអះអាងថា ការវាយប្រហាររបស់អ៊ីរ៉ង់នៅអ៊ីរ៉ាក់ ស៊ីរី និងប៉ាគីស្ថាន មិនមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាសទេ ផ្ទុយទៅវិញ កើតចេញពីការព្រួយបារម្ភផ្នែកសន្តិសុខផ្ទៃក្នុងរបស់ទីក្រុងតេអេរ៉ង់អំពីការគំរាមកំហែងនៃអំពើហិង្សាអស់រយៈពេលជាច្រើនឆ្នាំពីសំណាក់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម និងក្រុមបំបែកខ្លួន។

ក្រុមអ្នកវិភាគផ្សេងទៀតបានបង្ហាញគំនិតផ្ទុយគ្នា ដោយលើកឡើងថា នយោបាយការបរទេសរបស់អ៊ីរ៉ង់មានឫសគល់យ៉ាងជ្រៅក្នុងការប្រឆាំងនឹងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដោយសង្គ្រាមនៅហ្កាហ្សាកំពុងដើរតួជាកាតាលីករសម្រាប់ការឈ្លានពានរបស់អ៊ីរ៉ង់នៅទូទាំងតំបន់។

សារព័ត៌មាន Reuters បានរាយការណ៍ដោយសអំអាងប្រភពពីក្រុមមន្ត្រីអ៊ីរ៉ង់ និងក្រុមអ្នកវិភាគ ថា ការវាយប្រហាររបស់អ៊ីរ៉ង់លើប៉ាគីស្ថានត្រូវបានជំរុញដោយ សម្ពាធក្នុងតំបន់ ដើម្បីពង្រឹងសន្តិសុខផ្ទៃក្នុងរបស់ខ្លួន ជាជាងមហិច្ឆតារបស់ខ្លួនសម្រាប់តំបន់មជ្ឈិមបូព៌ា ហើយការប៉ះទង្គិចគ្នាយ៉ាងតានតឹង រវាងអ៊ីរ៉ង់ និងប៉ាគីស្ថាន កំពុងកើតឡើងឆ្ងាយពីសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា។ ប៉ុន្តែខណៈការវាយប្រហារកាន់តែខ្លាំងរបស់អ៊ីរ៉ង់ ទំនងជាអាចមិនពាក់ព័ន្ធនឹងសង្រ្គាមនៅហ្កាហ្សា លោក Jay Solomon និពន្ធនាយកផ្នែកសន្តិសុខសកលរបស់សារព័ត៌មាន Semafor បានលើកឡើង ដោយចង្អុលទៅការចោទប្រកាន់ជាច្រើនទសវត្សរ៍របស់អ៊ីរ៉ង់ដែលថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុង គាំទ្រក្រុមជ្រុលនិយមនិកាយស៊ុននី ដូចជា ពួក al-Qaida និងរដ្ឋឥស្លាម ដើម្បីទប់ស្កាត់ទីក្រុងតេអេរ៉ង់៕

អត្ថបទដែលទាក់ទង

អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm       
អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        3
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ

2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm