ក្រុមសង្គ្រោះប្រញាប់ប្រញាល់ ស្វែងរកមនុស្សរាប់សិបនាក់ ជាប់ក្នុងបំណាក់ដីនៅភាគនិរតី ប្រទេសចិន

2024/01/23 07:15:41 pm        88

ក្រុមអ្នកជួយសង្គ្រោះ បានប្រញាប់ប្រញាល់នៅថ្ងៃអង្គារទី ២៣ ខែមករានេះ ដើម្បីស្វែងរកមនុស្សរាប់សិបនាក់ ដែលនៅតែជាប់ បន្ទាប់ពីបំណាក់ដី បានវាយប្រហារតំបន់ដាច់ស្រយាលនិងតំបន់ភ្នំ នៅភាគនិរតីប្រទេសចិន ដោយបានបណ្តាលឲ្យមនុស្ស ១១ នាក់ស្លាប់។ បំណាក់ដីនៅពេលព្រឹកព្រលឹម បានកប់លើលំនៅឋានចំនួន ១៨ ខ្នង និងបានបង្កឱ្យមានការជម្លៀសមនុស្សជាង ២០០នាក់ នៅពេលដែលរញ្ជួយដីបានវាយប្រហារក្នុងតំបន់ Zhenxiong ខេត្ត Yunnan កាលពីថ្ងៃចន្ទ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ ពេលនេះកំពុង ប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីស្វែងរកអ្នកដែលបាត់ខ្លួន បន្ទាប់ពីយប់ដែលសីតុណ្ហភាពក្រោមសូន្យ។ អ្នកពន្លត់អគ្គីភ័យលោក Li Shenglong បានប្រាប់សារព័ត៌មានស៊ីនហួថា កិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះ នៅតែបន្តពេញមួយយប់។

ទីភ្នាក់ងារនេះ បានដកស្រង់សម្តីលោក Wu Junyao ប្រធានការិយាល័យធនធានធម្មជាតិ និងផែនការតំបន់Zhaotong ដោយនិយាយថា គ្រោះមហន្តរាយនេះ បានបណ្តាលមកពីការបាក់នៅតំបន់ច្រាំងថ្មចោតពីលើជម្រាលភ្នំ។ ក្រុមអ្នកជួយសង្គ្រោះ២០០នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ព្រមទាំងរថយន្តពន្លត់អគ្គីភ័យរាប់សិបគ្រឿង និងឧបករណ៍ផ្សេងៗទៀត។

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា ទីតាំងជួយសង្គ្រោះ ត្រូវបានគ្របដណ្តប់ដោយព្រិលក្រាស់ ហើយអ្នកជួយសង្គ្រោះកំពុង ប្រើប្រាស់ឧបករណ៍គ្រប់ប្រភេទដើម្បីស្វែងរកអ្នកនៅរស់។ ប្រទេសចិន បានជួបប្រទះគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយមួយចំនួនកើតមាន បន្ទាប់ពីមានអាកាសធាតុមិនអំណោយផលខ្លាំង ដូចជាភ្លៀងធ្លាក់ខ្លាំងដ៏កំហុគ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ព្យុះភ្លៀងកាលពីខែកញ្ញាឆ្នាំមុន នៅតំបន់ភាគខាងត្បូងខេត្តក្វាងស៊ី បានបង្កឱ្យមានបំណាក់ដីភ្នំ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់។

កាលពីខែសីហា ភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានគ្រោះមហន្តរាយស្រដៀងគ្នា នៅជិតទីក្រុង Xi'an ភាគខាងជើង បណ្តាលឲ្យមនុស្សជាង ២០នាក់ស្លាប់។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm