អ៊ីស្រាអែលនិយាយថា ទាហាន ២៤នាក់ ត្រូវបានសម្លាប់តែមួយថ្ងៃក្នុងសង្គ្រាមតាមជើងគោក

2024/01/23 10:47:02 pm        75

កងទ័ពអ៊ីស្រាអែល បាននិយាយនៅថ្ងៃអង្គារទី ២៣ ខែមករានេះថា ទាហាន ២៤ នាក់ ត្រូវបានសម្លាប់នៅហ្កាហ្សា ជាថ្ងៃមានចំនួនអ្នកស្លាប់ច្រើនបំផុតក្នុងរយៈពេលតែមួយថ្ងៃ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការតាមជើងគោក នៅថ្ងៃទី ២៧ ខែតុលា។ អ្នកនាំពាក្យយោធាលោក Daniel Hagari បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា ទាហានភាគច្រើន ត្រូវបានសម្លាប់នៅពេលការបាញ់គ្រាប់បែកជំរុញដោយរ៉ុក្កែតបាញ់ចំរថក្រោះមួយគ្រឿង និងអគារមួយខ្នង។

លោក Hagari បាននិយាយថា ទាហានជាច្រើននាក់ដែលត្រូវបានសម្លាប់គឺជាទាហានបម្រុង។ លោក និយាយថា យើងបានធ្វើការដើម្បីស្វែងរកជនរងគ្រោះរហូតដល់ម៉ោងចុងក្រោយ ដោយបង្ហាញពីការលំបាកក្នុងការទាញយកសាកសពដែលកប់នៅក្រោមគំនរបាក់បែក។

លោកនិយាយថា «ទាហានបម្រុងរបស់យើង បានលះបង់នូវអ្វីដែលគេស្រឡាញ់បំផុត ដើម្បីឲ្យយើងទាំងអស់គ្នារស់នៅទីនេះដោយសុវត្ថិភាពពេញលេញ»។

អ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកយ៉ាងខ្លាំងក្លាទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមប៉ាឡេស្ទីន បានវាយប្រហារអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី ៧ ខែតុលា។

យោងតាមតួលេខរបស់សារព័ត៌មាន AFP ផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែលបានឲ្យដឹងថា ការវាយប្រហារ បានសម្លាប់មនុស្សប្រហែល ១.១៤០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ហើយយោងតាមក្រសួងសុខាភិបាលនៃដែនដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ការវាយលុកសងសឹកយ៉ាងក្តៅគគុករបស់អ៊ីស្រាអែលលើក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស ២៥.២៩៥ នាក់ ដែលភាគច្រើនជាស្ត្រី កុមារ និងមនុស្សវ័យជំទង់។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        7
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm