តុលាការកំពូលអាមេរិកគាំទ្រលោក Biden ក្នុងជម្លោះព្រំដែនរដ្ឋតិចសាស់

2024/01/23 10:49:22 pm        104

តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានបោះឆ្នោត កាលថ្ងៃចន្ទ (ទី២២ ខែមករា) ដើម្បីអនុញ្ញាតឲ្យរដ្ឋបាលរបស់លោក Joe Biden ដករបងព្រំដែនលួសបន្លា ដែលរដ្ឋតិចសាស់បានសាងសង់ឡើង ដើម្បីទប់ទល់នឹងអន្តោប្រវេសន៍ខុសច្បាប់ពីប្រទេសម៉ិកស៊ិក ដែលជាបញ្ហាក្តៅគគុក នៅក្នុងការបោះឆ្នោតឆ្នាំនេះ។

របងទាំងនេះគឺជាគំនិតផ្តួចផ្តើមរបស់អភិបាលរដ្ឋតិចសាស់ លោក Greg Abbott ដែលជាអ្នកគាំទ្រយ៉ាងបើកចំហ ចំពោះអតីតប្រធានាធិបតីលោក Donald Trump ដែលកំពុងយកបញ្ហាអន្តោប្រវេសន៍ជាឧបករណ៍សំខាន់មួយក្នុងកិច្ចប្រឹងប្រែងរបស់លោក ដើម្បីដណ្តើមយកកៅអីសេតវិមានមកវិញ ក្នុងខែវិច្ឆិកា។

លោក Abbott បានចោទប្រកាន់ប្រធានាធិបតី លោក Biden ពី «ភាពអសកម្មដោយចេតនា» ខណៈដែលចំនួនខ្ពស់បំផុតនៃជនជាតិអាមេរិកកណ្តាល និងប្រជាជនដែលមានសញ្ជាតិផ្សេងទៀតបានឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

កាលខែធ្នូ ឆ្នាំ២០២៣ តុលាការឧទ្ធរណ៍សហព័ន្ធបានរារាំងរដ្ឋាភិបាលលោក Biden មិនឲ្យដករបងលួស ចេញពីច្រាំងទន្លេ Rio Grande នៅជិតទីក្រុង Eagle Pass លើកលែងតែក្នុងករណីមានអាសន្នផ្នែកវេជ្ជសាស្ត្រប៉ុណ្ណើ។ តែក្នុងខែមករានេះ ក្រសួងយុត្តិធម៌បានស្នើឲ្យតុលាការកំពូលលុបចោលដីកានេះ ក្នុងពាក្យសុំសង្គ្រោះបន្ទាន់ ខណៈដែលតុលាការពិចារណាអង្គសេចក្ដីពេញលេញនៃសំណុំរឿងនេះ។

តុលាការបានបោះឆ្នោត ៥ទល់នឹង៤ កាលពីថ្ងៃចន្ទ (ទី២២ ខែមករា) ដោយក្នុងនោះរួមទាំងការគាំទ្រពីប្រធានចៅក្រម លោក John Roberts ផងដែរ ដើម្បីគាំទ្ររដ្ឋបាលលោក Biden។ គ្មានភាគីណាផ្តល់ហេតុផល សម្រាប់ការបោះឆ្នោតរបស់ពួកគេទេ ដែលជារឿងធម្មតានៅពេលតុលាការសម្រេចលើញត្តិសង្គ្រោះបន្ទាន់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm