
ភរិយារបស់អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី លោក Daim Zainuddin ត្រូវបានចោទប្រកាន់នៅក្នុងតុលាការ ពីបទខកខានមិនបានប្រកាសទ្រព្យសម្បត្តិមួយចំនួន ក្នុងនោះរួមទាំងអគារ Ilham Tower ដែលមានតម្លៃរាប់លានដុល្លារផងដែរ។
លោកស្រី Na'imah Abdul Khalid វ័យ ៦៦ឆ្នាំ បានសារភាពពីភាពគ្មានទោសពៃរ៍ ចំពោះការចោទប្រកាន់នៅក្នុងតុលាការក្រុងគូឡាឡាំពួ នាថ្ងៃអង្គារ (ទី២៣ ខែមករា) នេះ។ លោកស្រីត្រូវបានគេចោទប្រកាន់ថា មានចេតនាផ្តល់សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរក្រោមសម្បថ ដែលមិនគោរពតាមលក្ខខណ្ឌនៃការជូនដំណឹងពីគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC)។
ទ្រព្យសម្បត្តិដែលមិនទាន់បានប្រកាសនោះ រួមមានអាគារ Ilham Tower ក្រុមហ៊ុន Ilham Tower និង Ilham Baru រថយន្តម៉ាក Mercedes-Benz ២គ្រឿង និងអចលនទ្រព្យមួយចំនួនទៀត នៅក្នុងទីក្រុងគូឡាឡាំពួ និងទីក្រុង Penang (ប៉េណាង)។ លោកស្រីប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០០.០០០រីងហ្គីត (២១.១១៧ដុល្លារអាមេរិក) ប្រសិនបើរកឃើញថា មានកំហុស៕