ក្រុមប្រឹក្សាយុវជន មកពីគ្រឹះស្ថានសិក្សា៣៩ ទស្សនកិច្ចសិក្សាព្រះបរមរាជវាំង សារមនី្ទរជាតិ និងសារមនី្ទរព្រះស្រីឦសានវរ្ម័នបា

2024/01/23 11:12:58 pm        166

ភ្នំពេញ ៖ ក្រុមប្រឹក្សាយុវជន ជាសិស្សថ្នាក់ទី១១ មកពី៣៩វិទ្យាល័យ ក្នុងរាជធានីភ្នំពេញ សរុបចំនួន៣,៥១០នាក់ ស្រី១,៥៥០នាក់ ដឹកនាំដោយគ្រូទទួលបន្ទុកការងារយុវជន នាយក ឬនាយិការង តាមវិទ្យាល័យសរុបចំនួន៧៨នាក់ គ្រប់គ្រងដោយអនុប្រធាន និងមន្រី្តនៃការិយាល័យយុវជន ចំនួន៦នាក់ បានចុះទស្សនកិច្ចសិក្សានៅគោលដៅចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌»។

​លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមនី្ទរអប់រំ យុវជន និងកីឡា ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះថា ដោយមានការអនុញ្ញាតពីលោក ហែម ស៊ីណារ៉េត ប្រធានមនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ការិយាល័យយុវជន បានដឹកនាំក្រុមប្រឹក្សាយុវជន មកពីគ្រឹះស្ថានសិក្សាចំនួន៣៩គ្រឹះស្ថាន ចូលទស្សនកិច្ចសិក្សានៅព្រះបរមរាជវាំង ចំនួន១៣វិទ្យាល័យ សរុបចំនួន១,១៧០នាក់, សារមនី្ទរជាតិ ចំនួន១៣វិទ្យាល័យ សរុបចំនួន១,១៧០នាក់ និងសារមនី្ទរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ចំនួន១៣វិទ្យាល័យ សរុបចំនួន១,១៧០នាក់។ ដើម្បីអប់រំយុវសិស្សឲ្យបានស្គាល់ពីសន្តិភាព និងស្រលាញ់ នូវស្ថាបត្យកម្ម វប្បធម៌ ប្រពៃណីជាតិ ដែលជាកេរមរតកដ៏មានតម្លៃ របស់បុព្វបុរសខ្មែរបានបន្សល់ទុក ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត «ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា»។

ចំណែកលោកស្រី អ៊ុន សុគន្ធាវី អនុប្រធាននាយកដ្ឋានសារមនី្ទរជាតិ បានពន្យល់បង្ហាញអំពីប្រវតិ្តរបស់សារមនី្ទរជាតិ និងសំណង់អាគាររបស់សារមនី្ទរជាតិ ជូនដល់សិស្សានុសិស្ស ថា សារមនី្ទរជាតិ ពង្រាងប្លង់ដោយជនជាតិបារាំង ឈ្មោះ ហ្សក ហ្រ៉ូសលីយេ (George Groslier) ឋិតក្នុងប្លង់រាងចតុកោណកែង ដែលមានបណ្ដោយ៦៦ម៉ែត្រ និង ជម្រៅទទឹង៥៤ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះ និងកំពស់៣៨ម៉ែត្រ។ ដូច្នេះសារមន្ទីរជាតិ ចាប់ផ្តើមបុកគ្រឹះសាងសង់កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩១៧ និងសម្ភោធដាក់ឲ្យចូលទស្សនា នៅថៃ្ងទី១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា។

ជាមួយគ្នានោះដែរសិស្សានុសិស្ស ចំនួន០៣រូប មកពីវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយណាស់ដែលបានមកធ្វើទស្សនកិច្ចសិក្សានៅព្រះបរមរាជវាំង សារមនី្ទរជាតិ និងសារមនី្ទរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ដើម្បីស្វែងយល់អំពីប្រវតិ្តសាស្រ្ត និងវត្ថុសិល្បៈ វប្បធម៌ និងប្រពៃណី និងអរិធម៌របស់ខ្មែរយើង។

ជាចុងក្រោយលោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន បានបញ្ជាក់ថា ក្រុមប្រឹក្សាយុវជន ជាសិស្សថ្នាក់ទី១២ ចំនួន៣៥០០នាក់ ក៏បានចូលទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ ជានិមិត្តរូបនៃការយល់ដឹងអំពីសន្តិភាព និងការឯកភាព ចាប់ផ្តើមកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤ខាងមុខនេះ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm