សត្វ​តោ​ឈ្មោល​ទម្ងន់​ជាង ៧០​គីឡូក្រាម​ត្រូវ​បាន​ដកហូត​ពី​ម្ចាស់​ជនជាតិ​ចិន ដែល​កំពុង​លួច​ចិញ្ចឹម​ក្នុង​ផ្ទះ​ដោយ​ខុសច្បាប់​នៅ​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​

2021/06/27 11:23:30 pm        668

​ភ្នំពេញ​៖ អាជ្ញាធរ​ចម្រុះ​បាន​ចុះ​ធ្វើ​ការ​ដក​ហូត​យក ​សត្វ​តោ​ឈ្មោល​រស់​មួយ​ក្បាល​ពី​ជនជាតិ​ចិន​ ដែល​បាន​ចិញ្ចឹម​ដោយ​ខុសច្បាប់​នៅ​ក្នុង​លំនៅឋាន​របស់​ខ្លួន ហើយ​ប្រតិបត្តិការ​ចុះ​ដក​ហូត​សត្វ​តោ​នោះធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២១ នៅ​ក្នុង​ផ្ទះ​វីឡា​មួយ​កន្លែង​ស្ថិតនៅ​ផ្ទះ​លេខ​២២ ផ្លូវ​៣០៦ ភូមិ​៧ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង។

​ក្នុង​កិច្ច​សហប្រតិបត្តិការ​ចុះ​ដកហូត​សត្វ​តោ ​ដែល​ជា​ប្រភេទ​សត្វព្រៃ​កម្រ​នេះ ដឹកនាំ​ដោយ លោក គាំ សីហា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ភ្នំពេញ សហការ​ជាមួយ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ Wildlife Alliance ព្រមទាំង​សមត្ថកិច្ច​ចម្រុះ​មូលដ្ឋានដើម្បី​ចុះ​ដក​ពី​ជនជាតិ​ចិន​ ដែល​បាន​ចិញ្ចឹម​សត្វ​តោ​ឈ្មោល​មួយ​ក្បាល ​ជា​ប្រភេទ​សត្វព្រៃ​នៅ​ក្នុង​ផ្ទះ​ដោយ​ខុសច្បាប់​។ ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា ដោយសារ​មាន​ប្រជាពលរដ្ឋ​ជិតខាង​បាន​រាយការណ៍​ ប្រាប់​អំពី​ការ​ចិញ្ចឹម​សត្វ​តោ​នៅ​ក្នុង​ផ្ទះ​វីឡា​ខាង​លើ​ ពី​សំណាក់​បុរស​ជនជាតិ​ចិន ទើប​អាជ្ញាធរ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ធ្វើ​ការស្រាវជ្រាវ ​ឈាន​ដល់​ការ​ចុះ​ដក​ហូត​យក​សត្វ​តោ​ឈ្មោល​មួយ​ក្បាល​នោះ ដើម្បី​បញ្ជូន​ទៅ​ថែរក្សា​ទុក។​

​លោក​បន្ត​ថា ពលរដ្ឋ​មិន​មាន​សិទ្ធិ​ក្នុង​ការ​ចិញ្ចឹម​សត្វព្រៃ​ ដែល​ជា​ប្រភេទ​សត្វ​កម្រ​នោះ​ទេ ដែល​​ផ្ទុយ​ពី​ច្បាប់ និង​មាត្រា ៤៩ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ កថា​ខ័ណ្ឌ​២ ត្រង់​ចំណុច​៣ ដែល​បាន​ចែងថា ការ​យក​ធ្វើជា​កម្មសិទ្ធិ សន្និធិ ឬ​ថែរក្សា​ជា​លក្ខណៈ​សួនសត្វ ឬ​គ្រួសារ​នូវ​ប្រភេទ​សត្វ​ក្នុង​ក្រុម​ជិត​ផុត​ពូជត្រូវ​បាន​ហាមឃាត់​។ ចំពោះ​សត្វ​តោ​ឈ្មោល​មួយ​ក្បាល​នោះ​ នឹង​ធ្វើ​ការ​ប្រគល់​ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​ថែទាំ និង​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅដើម្បី​ចិញ្ចឹម​បីបាច់​បន្ត​។ ចំពោះ​ជនជាតិ​ចិន​ដែល​ជា​ម្ចាស់ ​ត្រូវ​បាន​អាជ្ញាធរ​ហៅ​ទៅ​ធ្វើ​ការណែនាំ​ឈប់​ឱ្យ​ ចិញ្ចឹម​សត្វព្រៃ​បែបនេះ​បន្ត​ទៀត៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm