ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងអាមេរិច អង់គ្លេស និងអ៊ីស្រាអែល នឹងផ្តល់ជូនការពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូន ដោយឥតគិតថ្លៃ

2024/01/23 11:45:05 pm        3.4 K

ភ្នំពេញ ៖ ផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយសមាគមក្រុមគ្រូពេទ្យវះកាត់ ដើម្បីកម្ពុជា អាមេរិច អង់គ្លេស និងអ៊ីស្រាអែល នឹងផ្តល់ជូនការពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូន ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៩ ខែមករា រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។

​លោកវេជ្ជបណ្ឌិត អ៊ុយ គីណា ប្រធានផ្នែកសម្ភព និងរោគស្រី្ត នៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះថា ព្រឹតិ្តការណ៍នៅថ្ងៃទី២៩-៣០-៣១ និងថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៤ខាងមុខនេះ ចំនួន៤ថ្ងៃ គឺផ្នែកសម្ភព និងរោគស្ត្រី ផ្តល់ជាការស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូនដោយប្រើតេស្តដែលមានប្រសិទ្ធភាព ទាក់ទងជាមួយនឹងតេស្ត HPV (មានន័យថាក្រុមគ្រូពេទ្យរកមហារីកជំងឺមាត់ស្បូន ដែលមានឈ្មោះថា HPV)។ ជាពិសេសការផ្តល់សេវាដោយឥតគិតថ្លៃនេះ ក៏ដើម្បីស្វែងរកជំងឺមហារីកមាត់ស្បូន នៅលើស្រី្តកម្ពុជា ដើម្បីកាត់បន្ថយហានិភ័យដែលស្រី្តកើតជំងឺមហារីកស្បូន ហើយក៏ដូចជាការឆ្លើយតបទៅនឹងគោលដៅរបស់ពិភពលោក ដែលធ្វើឲ្យជំងឺមហារីកមាត់ស្បូន លុបបំបាត់ជំងឺមហារីកស្បូន នាឆ្នាំ២០៣០។

ជាចុងក្រោយលោកវេជ្ជបណ្ឌិត អ៊ុយ គីណា បានសំណូមពរដល់ស្រី្តកម្ពុជាគ្រប់រូប សូមចូលរួមមកទទួលសេវានៅផ្នែកសម្ភព និងរោគស្រី្ត ពិព្រោះថាមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត មិនមែននៅតែឯងនោះទេ គឺមនី្ទរពេទ្យតែងតែមានដៃគូសហការ មកពីបណ្តាប្រទេសផ្សេងៗ ដូចជា៖ សហរដ្ឋអាមេរិក បារាំង អូស្រ្តាលី ជប៉ុន កូរ៉េ អង់គ្លេស អ៊ីស្រាអែល និងប្រទេសផ្សេងៗទៀត ដើម្បីផ្តល់ការព្យាបាលជំងឺមហារីកមាត់ស្បូន ឲ្យទាន់សភាពការណ៍ ទៅតាមបច្ចេកវិទ្យាថ្មីៗ នៃការវិវត្តន៍របស់ជំងឺ ហើយក្រុមគ្រូពេទ្យរបស់យើងគោរពនូវក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ មានន័យថា អ្នកជំងឺត្រូវព្យាបាល ទើបក្រុមគ្រូពេទ្យឯកទេសព្យាបាលជូន ហើយការព្យាបាលនៅទីនេះ គឺក្រុមគ្រូពេទ្យផ្តល់សេវាកម្មព្យាបាលជំងឺមហារីកមាត់ស្បូន ដោយធ្វើការវៈកាត់គ្រប់ដំណាក់កាលបាន ប្រសិនបើបណ្តាប្រទេសផ្សេងទៀតធ្វើបាន គឺក្រុមគ្រូពេទ្យជំនាញរបស់យើងព្យាបាលបាន និងជាសៈស្បើយ៕   អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        99
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm