ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅ UN អះអាងថា ទីក្រុងគីវ នឹងឈ្នះសង្រ្គាមជាមួយរុស្ស៊ីនៅឆ្នាំនេះ

2024/01/24 12:29:42 am        137

ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអង្គការសហប្រជាជាតិ(UN)លោក Sergiy Kyslytsya បាននិយាយមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UNដែលមានការចូលរួមផងដែរពីរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ថា ទីក្រុងគីវ នឹងឈ្នះសង្រ្គាមជាមួយរុស្ស៊ីនៅឆ្នាំនេះ ។

អំឡុងពេលផ្តល់សេចក្តីថ្លែងការណ៍របស់គាត់ លោក Kyslytsya មានការចូលរួមផងដែរដោយក្រុមតំណាងរាប់សិបនាក់មកពី UN ។ លោកបានចាត់ទុកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UNដែលត្រូវបានស្នើសុំដោយរុស្ស៊ី ថាវាគ្រាន់តែជាការរំខានមួយប៉ុណ្ណោះ ។

លោក Kyslytsya និយាយថា ពួកយើងសូមបញ្ជាក់ពីការលាក់ពុតរបស់សហព័ន្ធរុស្ស៊ី ក្នុងការអំពាវនាវឲ្យមានជំនួបក្រុមប្រឹក្សាសន្តិសុខ UN មួយទៀត ដើម្បីរិះគន់ការផ្ទេរអាវុធខុសច្បាប់ដល់អ៊ុយក្រែន ដែលត្រូវបានធ្វើឡើង ដើម្បីគាំទ្រសិទ្ធិស្វ័យការពាររបស់អ៊ុយក្រែន ។

លោកថា សហព័ន្ធរុស្ស៊ី កំពុងសម្លាប់ពលរដ្ឋអ៊ុយក្រែនជាមួយអាវុធដែលផ្គត់ផ្គង់ពីប្រទេសដទៃ ។ ពួកយើងសូមធ្វើការថ្កោលទោសចំពោះការគាំទ្រយោធានៅតែបន្តសម្រាប់សង្រ្គាមរុស្ស៊ី ដែលរួមទាំងការគាំទ្រអាវុធពីអ៊ីរ៉ង់ បេឡារុស និងកូរ៉េខាងជើង ។

នៅពេលក្រុមអ្នកសារព័ត៌មានសួរថាតើអ៊ុយក្រែនអាចឈ្នះសង្រ្គាមដែរឬទេជាមួយរុស្ស៊ី លោក Kyslytsya បានឆ្លើយតបថា អ៊ុយក្រែននឹងឈ្នះសង្រ្គាមក្នុងឆ្នាំនេះ ប៉ុន្តែមិនមែនឈ្នះសម្រាប់តែអ៊ុយក្រែមួយប៉ុណ្ណោះទេ គឺឈ្នះសម្រាប់ពិភពប្រជាធិបតេយ្យទាំងអស់ ៕

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        19
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        10
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm