រដ្ឋមន្រ្ដីការពារជាតិ និយាយថា អ៊ីស្រាអែលមានបំណងស្វែងរកមធ្យោបាយការទូតដើម្បីដោះស្រាយជម្លោះជាមួយក្រុមហេសបូឡា

2024/01/24 06:35:20 am        233

រដ្ឋមន្រ្ដីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡិន (Yoav Gallant) បាននិយាយកាលពីថ្ងៃច័ន្ទថា អ៊ីស្រាអែល មានបណងស្វែងរកមធ្យោបាយការទូតដើម្បីដោះស្រាយជម្លោះក្រុមប្រដាប់អាវុធហេសបូឡា

លីបង់ ដោយបានបន្ថែមថា ខ្លួននឹងឈប់បាញ់ដរាបណាស្ថានភាពសន្ដិសុខនៅក្នុងតំបន់ខាងជើងរបស់ខ្លួនមានភាពប្រសើរឡើង។

លោកហ្កាឡិន បានថ្លែងបែបនេះ ក្នុងជំនួបជាមួយរដ្ឋមន្រ្ដីការពារជាតិបារាំងលោក សេបាទ្យាំងលេគ័រនូ ដែលកំពុងធ្វើទស្សនកិច្ចក្នុងក្រុងតែលអាវីវ (Tel Aviv)។

លោកហ្កាឡិនបានថ្លែងថា អ៊ីស្រាអែលនឹងឈប់បាញ់រហូតទាល់តែខ្លួនអាចធានាបានសុវត្ថិភាពជាថ្មីសម្រាប់អ្នកស្រុករបស់ខ្លួននៅក្នុងតំបន់ព្រំដែន ទោះបីជាក្រុមហេសបូឡាបញ្ឈប់ការប្រយុទ្ធជាឯកតោភាគីក៏ដោយ។

នៅថ្ងៃជាមួយគ្នានោះ នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានជួបជាមួយលោកលេគ័រនូ ក្នុងក្រុងហ្ស៊េរុយសាឡឹម ដោយបាននិយាយថា ការបណ្ដេញក្រុមហេសបូឡាអោយចេញពីព្រំដែន បានបង្កើតបានមានគោលបំណងជាតិមួយរបស់អ៊ីស្រាអែល និងបានបញ្ជាក់ថា គោលបំណងនេះ អាចត្រូវបានគេអនុវត្ដន៍ផ្នែកការទូត ឬតាមមធ្យោបាយផ្សេងទៀត។

ព្រំដែនលីបង់-អ៊ីស្រាអែល ត្រូវគេមើលឃើញ ភាពតានតឹងបានកើនឡើងចាប់តាំងពីថ្ងៃទី៨តុលាឆ្នាំ២០២៣ បន្ទាប់ពីក្រុមហេសបូឡា បានបាញ់រ៉ូកែតជាច្រើនគ្រាប់ឆ្ពោះទៅប្រទេសអ៊ីស្រាអែល ដើម្បីគាំទ្រការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីមួយថ្ងៃមុន ដែលធ្វើឲ្យអ៊ីស្រាអែលត្រូវតែឆ្លើយតបភ្លាមៗ ដោយបាញ់កាំភ្លើងធំ ធុនធ្ងន់ឆ្ពោះទៅភាគខាងត្បូងប្រទេសលីបង់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        65
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        56
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm