អាមេរិក ជំរុញឱ្យផ្អាកការវាយប្រហារនៅហ្កាហ្សា ខណៈអ៊ីស្រាអែលរងការបាត់បង់ទាហានយ៉ាងធ្ងន់ធ្ងរបំផុត

2024/01/24 03:48:54 pm        201

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃអង្គារ ២៣ មករា ថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាអន្តរជាតិដ៏ខ្លាំងក្លាកំពុងធ្វើការឆ្ពោះទៅរកការដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែលជាថ្នូរនឹងក្រុមអ្នកទោសប៉ាឡេស្ទីន អំឡុងពេលបទឈប់បាញ់រយៈពេលមួយខែដែលបានស្នើឡើងនៅក្នុងតំបន់ហ្កាហ្សានេះ ខណៈសេតវិមានបាននិយាយថា បេសកជនរបស់ខ្លួនកំពុងមានការពិភាក្សាយ៉ាងសកម្មលើបញ្ហានេះ។

ប្រភពជាច្រើនបាននិយាយថា ប្រទេសកាតា សហរដ្ឋអាមេរិក និងអេហ្ស៊ីប បានបើកច្រកការទូតចាប់តាំងពីថ្ងៃទី ២៨ ខែធ្នូ ហើយអ៊ីស្រាអែល និងក្រុមហាម៉ាស បានយល់ព្រមជាគោលការណ៍ចំពោះផែនការក្របខ័ណ្ឌនេះ។ ប្រភពខាងលើបាននិយាយថា ផែនការនេះកំពុងត្រូវបានខ្វែងគំនិតគ្នារវាងភាគីទាំងពីរអំពី ថាតើត្រូវបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សាជាអចិន្ត្រៃយ៍ដោយរបៀបណា។

ក្រសួងការបរទេសសហរដ្ឋអាមេរិក និងសេតវិមាន ក្រសួងការបរទេសកាតា និងសេវាព័ត៌មានរដ្ឋរបស់អេហ្ស៊ីប ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយស្ដីពីរបាយការណ៍នៅក្នុងសារព័ត៌មាន Reuters នោះទេ។

កាលពីថ្ងៃចន្ទ ប្រទេសអ៊ីស្រាអែលបានទទួលរងការបាត់បង់ទាហានដ៏ច្រើនបំផុតក្នុងការប៉ះទង្គិចគ្នារយៈពេលជាងបីខែ ដោយមានទាហានស្លាប់ចំនួន ២៤ នាក់ក្នុងឧបទ្ទវហេតុពីរផ្សេងគ្នា។ ក្រុមមន្ត្រីអ៊ីស្រាអែលបានរំលឹកជាថ្មីវិញថា គោលបំណងនៃសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងចលនាហាម៉ាសប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ហ្កាហ្សាគឺមិនផ្លាស់ប្តូរទេ ហើយថាកិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីដោះលែងចំណាប់ខ្មាំងជាង ១០០នាក់ដែលនៅសស់។

ចំណែកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា ក្នុងនាមវីរៈបុរសរបស់យើង ដើម្បីជាប្រយោជន៍ដល់ជីវិតរបស់យើង យើងនឹងមិនបញ្ឈប់ការប្រយុទ្ធនេះទេរហូតដល់ទទួលបានជ័យជម្នះដាច់ខាត៕

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm       
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        12
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm