២៥ឆ្នាំ បញ្ជាការដ្ឋានកងទ័ពជើងគោក បានចូលរួមសកម្មភាពជាច្រើនដើម្បីការពារជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ

2024/01/24 04:23:34 pm        204

ចាប់ពីថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដែល​បាន​បង្កើត​នូវ​បញ្ជាការដ្ឋានកងទ័ពជើងគោក ខណៈ២៥កន្លងមកនេះ បញ្ជាការដ្ឋានកងទ័ព​ជើង​គោក​បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំងក្លា ក្នុងកិច្ចការពារនូវ អធិបតេយ្យ បូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ជួយ​ពលរដ្ឋ​រង​គ្រោះ​ពី​គ្រោះ​ម​ហន្តរាយនានា និងបន្តរក្សានូវចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ជាមួយ​បណ្តាប្រទេសជិតខាងល្អ និងជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក​ជាដើម​។

កងទ័ព​ជើងគោក គឺជាប្រភពមួយនៃកងយោធពលខេមរភូមិន្ទ ដែលមាន​ប្រភព​ចេញ​ពី​ការ​តស៊ូរ​ខ្មែរ​ឥស្សរ កងជីវពល និងចលនាប្រដាប់អាវុធប្រឆាំងនឹងអាណានិគមនិយមបារាំង។ ឆ្លង​កាត់​ដំណាក់​កាល​បន្តបន្ទាប់កងទ័ពជើងគោកបានបំពេញតួនាទីជាប្រវត្តិសាស្រ្ត ដោយ​ចាប់​ផ្តើម​ពី​ការ​សម្រេច​បាន​នូវ​សត្ថភាព ការពារជាតិដោយខ្លួនឯងផ្ទាល់ បន្ទាប់ពីការផ្ទេរ​សមត្ថកិច្ច​អាណានិគម​មក​ឲ្យ​ខ្មែរ​វិញ​តាម​អនុសញ្ញាយោធាបារាំង និងខ្មែរ ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៤៦មក។

ចាប់តាំងពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៥៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤ រយៈពេលនៃការបញ្ចប់របប អាណានិគម​នៅ​លើទឹកដីឥណ្ឌូចិន ដែលពេលនោះកងទ័ពជើងគោក ដែលបាន​បំពេញ​ភារកិច្ច​យ៉ាង​ធំធេងក្នុងចលនាទាមទារឯករាជ្យ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់ព្រះករុណា ព្រះ​នរោត្តម ព្រះសីហនុ អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ បានធ្វើ​ឲ្យ​កម្ពុជា​ឯករាជ្យ​ពេញ​បរិបូរណ៍ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ហើយ​ថ្ងៃ​នោះ​ក៏​ជាថ្ងៃកំ​ណើត​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ផង​ដែរ។

 ចាប់​តាំងពីពេលនោះមក ដោយមានរបបនៃការផ្លាស់ប្តូរនយោបាយ និងឆ្លង​កាត់​សង្រ្គាម​ជា​ច្រើន ​ជំនាន់កងទ័ពជើងគោក ដែលជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ ត្រូវបាន​រៀប​ចំ​បង្កើត​បន្ថែម​កាត់បន្ថយកែសម្រួល និងប្តូរឈ្មោះជាបន្តបន្ទាប់ និងបានដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បំពេញ​ភារកិច្ច ការពារ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

 កិច្ចព្រម​ព្រៀង​សន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ កម្ពុជាបាន​បង្រួប​បង្រួម​ផ្សះ​ផ្សា​ជាតិ​បញ្ចប់​សង្រ្គាមដ៏រ៉ាំរ៉ៃ គ្រប់ភាគីជម្លោះបានចូលតុចចាររកដំណោះស្រាយមួយដ៏ត្រឹមត្រូវ ដោយមានការជួយជ្រោមជ្រែងពីអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ដែល​ហៅ​កាត់​អ៊ុនតាក់ បានរៀបចំធ្វើការបោះឆ្នោតនៅកម្ពុជា ហើយនៅថ្ងៃ២៣ ខែឧសភា ឆ្នាំ១៩៩៣ កម្ពុជា​បានឈានដល់ការ បង្កើតជាផ្លូវការនូវរាជរដ្ឋាភិបាលអាណត្តិទី១ ប្រកបដោយជោគជ័យ។

 បន្ទាប់​មកក្នុងរយៈពេលដ៏ខ្លីក្រសួងការពារជាតិ និងអគ្គសេនាធិការកងទ័ពជើងគោកកម្ពុជា បាន ចាប់​កំណើតឡើង ការកសាងឡើងវិញនូវកងយោធពលខេមរភូមិន្ទ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ​តាមរូបមន្ត ដែលបានព្រមព្រៀងដោយទទួលបានការច្របាច់បញ្ចូលគ្នាកងទ័ពបីភាគី គឺ​ភាគី​កង​ទ័ព​រដ្ឋកម្ពុជា ភាគីហ៊្វុនស៊ិនប៉ិច និងភាគីរណសិរ្ស៍ជាតិរំដោះប្រជាពលរដ្ឋខ្មែរ។ ក្រោយ​ពេល​បេសក​កម្មរបស់អង្គ ការសហប្រជាជាតិ(អ៊ុនតាក់)បានបញ្ចប់ ដោយបានដកចេញពីកម្ពុជា បាន​បន្សល់​ទុកកម្លាំងកម្ពុជា ប្រជា ធិបតេយ្យក្រៅច្បាប់ ហើយសង្រ្គាមផ្ទៃក្នុង បែងចែក​ទឹក​ដី​នៅ​តែ​បន្ត​។ ដោយឃើញថាវិបត្តិដ៏រ៉ាំរ៉ៃ នៅក្នុង សង្គមកម្ពុជាពុំអាចដោះស្រាយបាន ដោយការ​ប្រឈម​មុខ​ដាក់​គ្នាផ្នែកកម្លាំងប្រដាប់អាវុធ និងដើម្បីបញ្ចប់ ជាស្ថាពរនូវទុក្ខវេទនារបស់ប្រជាពលរដ្ឋ ដែល​បាន​កើតមានជាច្រើនទសវត្សន៍កន្លងមកនោះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ បានធ្វើ​ឲ្យ​រលំ​រលាយ​ទាំង​ស្រុង​នូវ​អង្គការ​ចាត់​តាំងនយោបាយ និងយោធារបស់ពួកខ្មែរក្រហម ហើយបាន ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​សុខសន្តិភាពពេញបរិបូរណ៍ចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨រហូតដល់សព្វ ថ្ងៃ​នេះ​។

 ឆ្លើយតបទៅនឹងដំណាក់កាលដែលកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញនៅទូទាំងប្រ ទេស ការកែសម្រួលតួនាទីភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងកងទ័ព ស្រប​តាម​ផែនការ​កែ​ទម្រង់របស់កងយោធពលខេមរភូមិន្ទ នៅពេលនោះបញ្ជាការដ្ឋានកងទ័ពជើងគោក នៃ​កង​យោធ​ពល​ខេមរភូមិន្ទ បាន បង្កើតឡើងដោយបានផ្តាច់ចេញពីអគ្គសេនាធិការនៅថ្ងៃទី២៤ ខែមករា ឆ្នាំ​១៩៩៩ ហើយបញ្ជាការដ្ឋាន កងទ័ពជើងគោក បាន​ដឹក​នាំ​បញ្ជា​កង​ទ័ព​ជើង​គោក​ចាប់​តាំង​ពី​ពេល​នោះ​មក​។

 ក្នុងដំណាក់កាលនោះឯកឧត្តម មាស សុភា ត្រូវបានព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាល តែង​តាង​ជា​អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ មាន​ឋានន្តរ​ស័ក្តិ​ជា​នាយឧត្តមសេនីយ៍ ផ្កាយមាសបួន ដែលមកដល់ពេលនេះមានអាយុកាល២៥ឆ្នាំហើយ ហើយ​កងទ័ព ជើងគោកនៃកងយោធពលខេរភូមិន្ទ មានភារកិច្ចការពារឯករាជ្យ អធិបតេយ្យ និង​បូរណភាពទឹកដី និង ការពារផលប្រយោជន៍ជាយុទ្ធសាស្រ្តរបស់ប្រទេសជាតិ ចូលរួ​ម​ថែ​រក្សា​ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់ សង្គម និងសន្តិភាព និង​ចូលរួម​ចំណែក​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ចូលរួមកសាង និងអភិវឌ្ឍ ប្រទេសជាតិ ព្រមទាំងត្រៀម​លក្ខ​ណៈ​ជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយផ្សេងៗ ជាដើម។

 ក្នុងពេលការ​​បង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកដំបូងនាថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ ក​ង​ទ័ព​

ជើង​គោកមានអង្គភាពចំណុះច្រើនរហូតដល់១៨កងពលធំ ៥កងពលតូច និង៤វារៈសេនាធំ ៤វារៈសេនា តូច។ ប៉ុន្តែកងទ័ពជើងគោកបានធ្វើការកែទម្រង់ និងបានកែ​សម្រួល​អង្គភាព​នៅ​ត្រឹម​៨​កង​ពលតូច និង១ វាៈសេនាធំ នៅក្នុងកំឡុងចាប់តាំងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៦។ ក្រៅពី​​បង្រួម​ក្បាល​អង្គភាព និងមានការបង្កើតអង្គភាពថ្មីមួយចំនួនថែមទៀត ដូចជាកងអង្គភាព​ការពារ​ព្រំដែន វារៈសេនាតូចព្រំដែន កងអនុសេនាធំជាប់ព្រំដែន និងការកែសម្រួលតួនាទីភារកិច្ច ប្តូរ​ឈ្មោះ​ដ​​ល់អង្គភាព និងស្ថាប័នជំនាញមួយចំនួនជាបន្តបន្ទាប់ផងដែរ។

 នៅឆ្នាំ​២០១៨កងទ័ពជើងគោក មានស្ថាប័នអង្គភាពចំណុះផ្ទាល់ បញ្ជាការដ្ឋាន​កង​ទ័ព​ជើង​គោក ​រួមមាន១៥ការិយាល័យ ៥បញ្ជាការដ្ឋានជំនាញ ១មជ្ឈមណ្ឌល និងមាន​មណ្ឌល​អភិវឌ្ឍ​ចំនួន១​។ កងទ័ពជើងគោកក៏មានភារកិច្ចគ្រប់គ្រង ដឹកនាំបញ្ជា៦យោធភូមិភាគ ២កង​ពល​ធំ​អន្ត​រា​គមន៍ ៥កងពលតូចអន្តរាគមន៍ ៦កងពលតូច ២៤តំបន់ប្រតិបត្តិការសឹករងខេត្ត-ក្រុង ១វារៈ​សេនា​ធំ ៦សាលាពលទាហាន និង៧កងការពារព្រំដែន។

 ឆ្លងកាត់​ការបំពេញតួនាទីភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ កងទ័ពជើង​គោក​នៃ​កង​យោធ​ពលខេមរភូមិន្ទ បានជួបនឹងការប្រឈមជាប្រវត្តិសាស្រ្តជាច្រើននាពេលកន្លងមក។ បញ្ហា​ប្រឈម ដែលប្រកបទៅដោយបទពិសោធន៍ជាក់ស្តែង សម្រាប់ភារកិច្ចការពារជាតិ ការពារ​បូរណ​ភាព​ទឹក​ដីបា​នធ្វើ ឲ្យកងទ័ពជើង​គោក​កាន់​តែ​ពង្រឹង​បាន​នូវ​ភាព​ជាម្ចាស់ការ​ប្រកប​ដោយ​ស្មារតី​ការពារ​ជាតិ​ជ្រាល​ជ្រៅ មានឆន្ទះមុះមុត ក្នុងការរក្សាឲ្យបាននូវសន្តិភាព និងស្ថិរភាព​នយោបាយ​ក្នុង​ប្រទេស និងបន្តរក្សានូវចំណង មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការ​អភិវឌ្ឍ​ជាមួយ​បណ្តា​ប្រទេសជិតខាងល្អ និងជាមួយ បណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ក្នុងន័យ​នេះ​កងទ័ពជើងគោក ដែលមានគ្រប់បណ្តាផ្នែក គ្រប់ថ្នាក់អង្គភាពស្ថាប័នគ្រប់ជំនាញ គ្រប់​យោធភូមិភាគ និងគ្រប់ប្រតិបត្តិការសឹករងខេត្ត បន្តខិតខំពង្រឹង ប្រៀប​ការពារ​ជាតិ​នៅតា​ម​ព្រំដែន និងនៅផ្ទៃក្នុងប្រទេសបន្តធ្វើការកែទម្រង់កងទ័ព ឲ្យមានទាំងបរិមាណ និងគុណភាព ពង្រឹង​តួនាទីរបស់កងឯកភាពទ័ពថ្មើរជើង និងជំនាញដោយធ្វើឲ្យប្រសើរឡើងប្រព័ន្ធដឹកនាំ បញ្ជា​ការដ្ឋានកងទ័ពជើងគោក យោធភូមិភាគ កម្លាំងអន្តរាគមន៍ និងកម្លាំងជូរមុខជាដើម។

 ឈាន​ចូល​មកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត របស់ កង​ទ័ព​ជើងគោក ក្នុងការចូលរួមអនុវត្តផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ដោយ​ឯក​ឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បច្ចុប្បន្នជានាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានព្រះមហាក្សត្រ និង​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាមេបញ្ជាការកងទ័ពជើងគោក នៃកង​យោធពល​ខេមរភូមិន្ទ ហើយទន្ទឹមនឹងនេះ ដែរក្រសួង​ការពារជាតិ​បាន​សម្រេច​ធ្វើ​ការ​កែ​សម្រួល​អង្គភាព​ចំនួន​៦​រួម​មាន​កង​ពល​ធំអន្តរាគមន៍លេខ២ កងពលធំអន្តរាគមន៍លេខ៣ កងពល​តូច​អន្ត​រាគមន៍​លេខ១ កងពលតូចថ្មើរជើងលេខ៧០ កងពលតូច ទ័ពពិសេសឆត្រយោងលេខ៩១១ និងកង​ពលតូច​ដឹក​ជញ្ជូនលេខ៩០ ដែលពីមុនស្ថិតនៅក្នុងការដឹកនាំ បញ្ជារបស់អគ្គ​បញ្ជា​ការ​កង​យោធ​ពលខេរភូមិន្ទ ត្រូវបានផ្ទេរឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់បញ្ជាការ ដ្ឋាន​កង​ទ័ព​ជើង​គោក​វិញ​។

ឈានចូលមកដំណាក់កាលថ្មីនេះ កងទ័ពជើងគោកត្រូវបានបែងចែកភារកិច្ច និងលើកកម្ពស់តួនា ទី​ដឹ​កនាំ បញ្ជាឲ្យកាន់តែមានប្រសិទ្ធភាព បន្តលើកកម្ពស់សមត្ថភាពយោធិន តាមរយៈ​ការ​បណ្តុះ​បណ្តាល ​ហ្វឹកហ្វឺនរៀនសូត្រ អប់រំដល់កង​ទ័ព​ឲ្យ​យល់​ជ្រួត​ជ្រាប​អំពី​គោល​នយោបាយយុ​ទ្ធ​សាស្រ្ត​ចតុកោណ រហូតដល់បច្ចកោណរបស់រាជរដ្ឋាភិបាល ច្បាប់លក្ខន្តិកៈ បទវិន័យទូទៅ​នៃ​កង​យោធ​ពលខេម​រភូមិន្ទ ពិសេសអប់រំលើកកម្ពស់មនសិការស្នេហាជាតិ ដល់កងទ័ព​ត្រៀម​លក្ខណៈ​រាល់​មធ្យោបាយ សម្ភារសឹកដើម្បីត្រៀមជួយសង្រ្គោះប្រជាពល រដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ និង​បន្ត​ខិត​ខំ​ចូលរួមចំណែកកសាងស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់ តែមាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត​។

 មកដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​តែង​តាំង​ជា​មេ​បញ្ជាការ​កង​ទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទរហូតដល់បច្ចុប្បន្ននេះ។ បើគិតត្រឹមថ្ងៃទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បញ្ជាការដ្ឋានកងទ័ពជើងគោកគឺមានរយៈកាល២៥ឆ្នាំហើយ ពោល​គឺថ្ងៃទី(២៤ ខែមករា ១៩៩៩-២៤មករា ២០២៤)៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        184
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm