[BREAKING NEWS] មនុស្ស ១០នាក់ស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅដែនដី ណសវេស ភាគខាងជើងកាណាដា

2024/01/24 05:43:18 pm        432

មនុស្ស ១០នាក់បានស្លាប់ ហើយអ្នកនៅរស់រានមានជីវិតតែម្នាក់ បានរងការរលាកធ្ងន់ធ្ងរនៅក្នុង​ការធ្លាក់​យន្តហោះខ្នាតតូច ប៊ីអេអ៊ី ជេតស្រ្ទីម (BAE Jetstream) ដែលមាន ១៩កៅអី នៅព្រឹក​ថ្ងៃអង្គារ (២៣ មករា) នៅភាគខាងជើងប្រទេសកាណាដា។

យន្តហោះ BAE Jetstream ១៩កៅអី ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ ណសវេស អ៊ែរលៀស (Northwestern Air Lease) នោះបានធ្លាក់ភ្លាមៗបន្ទាប់ពីការហោះហើរពីទីក្រុង ហ្វត ស្មីត (Fort Smith) នៅភាគអាគ្នេយ៍នៃដែនដី ណសវេស (Northwest Territories)។

មន្ទីរ​ពេទ្យក្នុងតំបន់បានផ្តួចផ្តើមឱ្យមានការឆ្លើយតបចំពោះជនរងគ្រោះដ៏ច្រើន ប៉ុន្តែបាន​ឈប់​ទៅ​វិញ​នៅ​ពេល​ដែលព័ត៌មានលម្អិតនៃសោកនាដកម្មត្រូវបានបញ្ជាក់។ មានអ្នកដំណើរ ៩នាក់ និង​នាវិក ២នាក់ នៅលើយន្តហោះនោះ។ គេមិនទាន់ដឹងភ្លាមៗថា តើអ្នកនៅ​រស់រានមាន​ជីវិ​ត​នោះ​ជា​អ្នក​បើក​យន្តហោះ ឬជាអ្នកដំណើរនោះទេ។ បុគ្គលិករុករក និងជួយសង្គ្រោះយោធា​បានលោត​ឆ័ត្រ​​យោង​ចុះទៅកាន់កន្លែងកើតហេតុនោះនៅរសៀលថ្ងៃអង្គារ (២៣ មករា)។

អាជ្ញាធរ​សេវាសុខភាព និងសង្គមនៃដែនដីណសវេស នៅភូមិ ហ្វតស្មីត នៃដែនដីនេះ បាននិយាយថា ខ្លួនបានបើកដំណើរការប្រតិបត្តិការ នៃគ្រោះថ្នាក់ដ៏ធំរបស់ខ្លួនបន្ទាប់​ពីការធ្លាក់​នៅ​ពេល​ព្រឹក។ ក្រុមប្រឹក្សាសុវត្ថិភាពរបស់ប្រទេសកាណាដា កំពុងបញ្ជូនអ្នកស៊ើប​អង្កេតទៅកាន់​ដែនដី​ណសវេស ដើម្បីស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm