ខាន់ ចេ​សា ទន្ទឹង​រង់​ចាំ​ការ​មក​ដល់​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​វៀតណាម​

2021/06/28 04:50:37 pm        169

​ជឺ​ជិត​ស៊ូ​៖ បន្ទាប់ពី​ដណ្ដើម​មេដាយ​មាស​ ក្នុង​ការ​ប្រកួត​កីឡា​ជឺ​ជិត​ស៊ូ​ជើងឯក​ថ្នាក់​ជាតិ​សហរដ្ឋអាមេរិកឆ្នាំ​២០២១ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ កីឡា​ការិនី​កូនកាត់​ខ្មែរ​-​ម៉ិ​ក​ស៊ិ​ក​-​អាមេរិក ខាន់ ចេ​សា បាន​រំលេច​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ថា នាង​កំពុង​ទន្ទឹង​រង់​ចាំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម។​

​គួរ​បញ្ជាក់​ថា កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ខាន់ ចេ​សា បាន​បន្ត​ចូលរួម​ការប្រកួត American National IBJJF Jiu-Jitsu Championship 2021 នៅ​ទីក្រុង Las Vegas ដែលមាន​អត្ត​ព​លិ​ក​ចូលរួម​ប្រមាណ​ជាង ៤,០០០​នាក់ ខណៈ​លទ្ធផល​នាង​បាន​ឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​ខ្សែ​ក្រវាត់​ខ្មៅ បន្ទាប់ពី​យក​ឈ្នះ​គូប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល ៧-០​ពិន្ទុ និង​បាន​ផ្ដួល​គូប្រកួត​ដោយ​ស្នៀត​កាច់​ឃ្លេ ត្រូវ​បាន​អាជ្ញាកណ្ដាល​បញ្ឈប់​ការប្រកួតនៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រកាលពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា។​ ​ជ័យជម្នះ​នេះបាន​ធ្វើ​ឲ្យ​កីឡា​ការិនី​ជឺ​ជិត​ស៊ូ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ សម្ដែង​ការ​សប្បាយ​ចិត្តជា​ខ្លាំងមុន​នាង​ត្រូវ​ធ្វើ​ដំណើរ​មក​កម្ពុជា ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម ដែល​ខ្លួន​កំពុង​រង់ចាំ​យ៉ាង​អន្ទះសា ហើយ​​សង្ឃឹមថា ការប្រកួត​កីឡា​ស៊ី​ហ្គេម​នេះនឹង​បន្ដ​ធ្វើ​ធម្មតា ដ្បិត​នាង​ចង់​ចូលរួមដើម្បី​បង្ហាញ​នូវ​មោទនភាព​នៃ​អត្ត​ព​លិ​ក​កម្ពុជា ក្នុង​ប្រភេទ​កីឡា​ជឺ​ជិត​ស៊ូ។ លើស​ពី​នេះ ចេ​សា ក៏បាន​ជូនពរ ហើយ​សង្ឃឹមថា ប្រទេស​កម្ពុជានឹង​រួច​ផុស​ពី​ជំងឺ​កូ​វីដ​-១៩ ក្នុង​ពេល​ឆាប់ៗ​ផង​ដែរ។

​ទន្ទឹម​ជាមួយគ្នា ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​វ័យក្មេង​ជាងគេ​លើ​ពិភពលោក ខាន់ ចេ​សា ក៏បាន​រំលេច​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​សម្រាប់​កម្ពុជា​នា​ពេល​កន្លងមក​ផង​ដែរ ដូចជា​ក្នុង​វ័យ ១៦​ឆ្នាំ នាង​បាន​ដណ្ដើម​មេដាយ​មាស​កីឡា​អាស៊ីឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​វ័យ ១៧​ឆ្នាំ នាង​ដណ្ដើម​មេដាយ​មាស ១​គ្រឿង​ទៀតពី​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០១៩ នៅ​ហ្វីលីពីន។ ដូច្នេះ ចេ​សា កំពុង​ទន្ទឹង​រង់​ចាំ​ការប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម ដើម្បី​ធ្វើការ​ប្រកួតប្រជែង និង​ដណ្ដើម​មេដាយ​មាស​ជូន​ប្រទេស​កម្ពុជា​បន្ដ​ទៀត។​ ​គួរ​ដឹង​ថា ខាន់ ចេ​សា ត្រូវ​បាន​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​កម្ពុជាចាត់ទុកជា​វីរ​កីឡា​ការិនី​ម្នាក់ បន្ទាប់ពី​ដណ្ដើម​បាន​មេដាយ​មាស​កីឡា​អាស៊ី ១​គ្រឿង រួមចំណែក​ជួយ​ឲ្យ​កម្ពុជា​បំបែក​ឯតទគ្គ​កម្ម​ប្រវត្តិសាស្ត្រ ៦៤​ឆ្នាំដែល​ឈ្នះ​មេដាយ​មាស ២​គ្រឿង ជាមួយ​កីឡាករ សាលី អ៊ូ​មើ​ត ដែល​ដណ្ដើម​បាន​មេដាយ​មាស ១ និង​សំរឹទ្ធ ១ លើ​ប្រភេទ​កីឡា​ម៉ូតូ​ទឹកនៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ីកាលពី​ឆ្នាំ​២០១៨។​

​បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​លើកដំបូង​ជូន​ប្រទេស​កំណើត​របស់​ឪពុក គ្រួសារ​របស់​កីឡា​ការិនី ខាន់ ចេ​សា និង​សាមីខ្លួន​ផ្ទាល់បាន​មាន​មោទនភាព​យ៉ាង​ខ្លាំង ហើយ​បាន​គាំទ្រ និង​បង្ហាញ​ឆន្ទៈក្នុង​ការ​បន្ដ​ប្រកួត​តំណាង​កម្ពុជា ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​បន្ដ​បន្ទាប់​ទៀត ជាក់ស្ដែង ១​ឆ្នាំក្រោយ​ដណ្ដើម​បាន​មេដាយ​មាស​កីឡា​អាស៊ី ចេ​សា ក៏បាន​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន និង​ដណ្ដើម​បាន​មេដាយ​មាស​ជូន​កម្ពុជា ១​គ្រឿង​ទៀត​ផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        122
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        135
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm