រញ្ជួយដីកម្រិត៧.១រ៉ិចទ័រ វាយប្រហារភាគខាងលិចប្រទេសចិន បណ្តាលឲ្យមនុស្សយ៉ាងតិច៣នាក់ស្លាប់

2024/01/24 06:44:25 pm        121

ក្រុមមន្ត្រី បាននិយាយថា ការរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ បានវាយប្រហារតំបន់ដែលមានប្រជាជនរស់នៅដាច់ៗពីគ្នានៅតំបន់ Xinjiang ភាគខាងលិចប្រទេសចិន កាលពីព្រឹកថ្ងៃអង្គារ បានបណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់ និងបណ្តាលឱ្យមានការខូចខាតខ្លាំងនៅក្នុងអាកាសធាតុត្រជាក់ដល់កក។ វាជាការរញ្ជួយដីជាបន្តបន្ទាប់ និងគ្រោះមហន្តរាយធម្មជាតិ ដែលបានវាយប្រហារនៅភាគខាងលិចប្រទេស។

មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិនបាននិយាយថា រញ្ជួយដីបានធ្វើឲ្យរញ្ចួយតំបន់ Uchturpan ក្នុងខេត្ត Aksu ។ ក្រុមអ្នកជួយសង្គ្រោះ បានប្រញាប់ប្រញាល់ទៅកាន់តំបន់នោះ។ គិតត្រឹមល្ងាចថ្ងៃអង្គារ អាជ្ញាធរបាននិយាយថា មនុស្ស ៣ នាក់បានស្លាប់ និង ៥ នាក់ទៀតរងរបួសនៅក្នុងតំបន់នេះ។

ក្រុមអ្នកជួយសង្គ្រោះ បានស្វែងរកតាមគំនរបាក់បែក ក្រឡាប់ផ្ទាំងថ្ម ដើម្បីស្វែងរកជនរងគ្រោះ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បាននិយាយថា ឧបករណ៍សង្គ្រោះបន្ទាន់ រួមមានទាំងអាវធំ តង់ និងគ្រែបត់ ដើម្បីជួយមនុស្សរាប់ពាន់នាក់ ដែលបានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ បានមកដល់ ឬកំពុងដឹកជញ្ជូនមក ។

លោក Zhang Yongjiu ប្រធានរដ្ឋបាលគ្រោះរញ្ជួយដីតំបន់ Xinjiang បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃអង្គារថា ទោះបីជាការរញ្ជួយដីមានកម្លាំងខ្លាំងក៏ដោយ ចំណុចកណ្តាលរបស់វាស្ថិតនៅក្នុងតំបន់ភ្នំដែលមានប្រជាជនរស់នៅដាច់ៗពីគ្នា។ ក្នុងចំណោមអ្នករងរបួសទាំង៥នាក់ មាន២នាក់រងរបួសធ្ងន់ ។

រដ្ឋាភិបាលតំបន់ស្វយ័ត ស៊ីនជាំង អ៊ុយហ្គឺ(Xinjiang Uygur) បានបង្ហោះនៅលើគណនីបណ្តាញទំនាក់ទំនងសង្គម Weibo ផ្លូវការរបស់ខ្លួនថា ក្នុងចំណោមអគារជាង ១២០ខ្នង ដែលរងការខូចខាត លំនៅឋានចំនួន ៤៧ខ្នងបានបាក់រលំ លំនៅឋានចំនួន៧៨ខ្នងបានខូចខាត និងរោងបន្លែមួយចំនួនត្រូវបានបាក់រាប។


អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        6
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        23
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm