យុវជនអាស៊ានចុះទៅសិក្សាស្វែងយល់ និងចូលរួមដាំដើមកោងកាង នៅសហគមន៍នេសាទ​ត្រពាំងសង្កែ

2024/01/24 07:53:07 pm        249

យុវជនអាស៊ានទាំង១០រូប បានបន្តដំណើរ ទៅទស្សនកិច្ចនៅសហគមន៍នេសាទត្រពាំងសង្កែ ដែលស្ថិតនៅខេត្តកំពត។ ការទៅទស្សនកិច្ចនេះ គឺដើម្បីសិក្សាស្វែងយល់ពី កិច្ចការ​នៅ​សហគម​ន៍​នេសាទ បង្រៀនកុមារក្នុងសហគមន៍ឱ្យចេះពីការការពារពីគ្រោះហានិភ័យនានា ក៏ដូចជា​ចូល​រៀន​ដាំ​ដើម​កោងកាង ក្នុងតំបន់នោះផងដែរ។

យុវជនអាស៊ានទាំង ១០ រូប តំណាងឱ្យប្រទេសសមាជិកអាស៊ានទាំង ១០ បាន​បន្ត​ទស្សន​កិច្ច​របស់​ខ្លួន ជាច្រើនកន្លែងទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្តមួយចំនួន ក្នុងរយៈ​ពេល​ជាង ២០ថ្ងៃដែលពួកគេស្នាក់នៅកម្ពុជា។ ជាក់ស្ដែងនៅថ្ងៃទី ២៣ និងថ្ងៃទី ២៤ ខែមករា នេះ ពួកគេកំពុងស្នាក់នៅនិងសិក្សាស្វែងយល់ ក៏ដូចជាចូលរួមការងារសង្គមនៅ តំបន់​សហគមន៍​នេសាទ ត្រពាំងសង្កែ ដែលស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។

ក្នុងការ​បំពេញទស្សនកិច្ចនៅសហគមន៍នេសាទត្រពាំងសង្កែនេះ យុវជនអាស៊ាន​បាន​ជួប​ជាមួយ​ស្ថាបនិក​សហគមន៍។ ជំនួបនេះគឺដើម្បីសិក្សាស្វែងយល់ពី ការបង្កើតឱ្យមាន​សហគមន៍​នេសាទ​ត្រពាំង​សង្កែ ទស្សនវិស័យ គោលបំណង ក៏ដូចជាការវិវត្តរបស់សហគមន៍ ក្រោយពីការ​បង្កើត​មក​ទល់​បច្ចុប្បន្ន​។ ក្នុងជំនួបដដែលនេះ យុវជនអាស៊ានក៏បានសិក្សាស្វែងយល់ពី ការបណ្ដុះ ការ​ដាំដុះ និងសារៈសំខាន់នៃដើមកោងកាងផងដែរ។

ក្រៅពីការ​ជួបជាមួយស្ថាបនិកនៃសហគមន៍ ក្រុមយុវជននិងវត្តមានរបស់មន្ត្រីក្រសួងអប់រំ ក៏​បាន​ជួយ​រៀប​ចំ​បណ្ណាល័យរបស់សហគមន៍ ក៏ដូចជាផ្ដល់ជូនសៀវភៅរឿងប្រមាណ ១០០ ក្បាល​ជូន​ទៅ​បណ្ណា​ល័យផងដែរ។ លើសពីនេះទៅទៀត យុវជនអាស៊ានទាំង ១០ប្រទេស ក៏បាន​ជួប​ជាមួយ​កុមារ​ក្នុងសហគមន៍ ដើម្បីចែករំលែកពីវិធានសុវត្ថិភាព ក៏ដូចជាគុណ​សម្បត្តិ​នៃ​ការ​អាន​សៀវភៅ ក្នុងគោលបំណងបណ្ដុះការអានរបស់កុមារ។ ក្រោយពីសកម្មភាពមួយនេះ ក្រុម​យុវជន​អាស៊ាន​ក៏​បានចូលរួមដាំ ដើមកោងកាងដោយផ្ទាល់ នៅទីតាំងដែលរងផលប៉ះពាល់។

សម្រាប់​យុវជនអាស៊ានអាស៊ានក្រោយបញ្ចប់ទស្សនកិច្ចសិក្សាស្វែងយលនៅ សហគមន៍​នេសាទ​ត្រពាំង​ស្កែ ពួកគេ នឹងបន្តទៅទស្សនកិច្ច និងបំពេញសកម្មភាពមួយចំនួនទៀត នៅឆ្នេរកែប ទើប​ត្រឡប់​ចូល​រាជធានីភ្នំពេញវិញ។ ការវិលត្រឡបចូលរាជធានីភ្នំពេញវិញ ពួកគេ​នឹង​ទៅ​ទស្សនា​នៅ​ព្រះបរមរាជវាំង សារមន្ទីជាតិ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ទស្សនកិច្ចនៅវិមានឈ្នះឈ្នះ ក៏​ដូច​ជា​ពហុកីឡដ្ឋានមរតកតេជោផងដែរ៕ អត្ថបទ៖ គឹម ហុក  

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        77
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm