រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសអនុវត្តការផាកពិន័យលើអ្នកបង់ថ្លៃសំរាមយឺត ចាប់ពីឆ្នាំ២០២៤នេះ

2024/01/24 08:14:51 pm        267

សហគា្រសគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន របស់រដ្ឋបាលសាលារាជធានីភ្នំពេញ បាន​ចេញ​សេចក្តី​ជូនដំណឹងថា ចាប់ពីខែមករាឆ្នាំ២០២៤នេះតទៅ នឹងចាប់ផ្តើមអនុវត្តច្បាប់ពេញលេញ ធ្វើ​ការ​ផា​កពិន័យចំពោះអំពើល្មើសនឹងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ហើយនឹង​ធ្វើកា​រ​ផាក​ពិន័យ​ចំពោះអ្នកបង់ថ្លៃសំរាមយឺតទៅគោលការណ៍ច្បាប់ និងលិខិត​បទដ្ឋាន​គតិ​យុត្តិ​ជាធរមាន។

បើតាមសមាជិកក្រុមប្រឹក្សាសង្កាត់ចាក់អង្រែក្រោម លោក កែវ រតនា ថ្លែងប្រាប់ BTV នៅ​ថ្ងៃ​ទី​២៤ ខែមករានេះថ្លែងថា ជារួមអាជ្ញាធរមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ក៏ដូច​បណ្តា​សង្កាត់​នានា​ទៀត បន្ទាប់ពីបានចូលប្រជុំទទួលគោលការណ៍ណែនាំការអនុវត្តផាកពិន័យ អំពើ​ល្មើស​នឹង​ការ​គ្រប់គ្រងសំរាមសំណល់រឹងនោះហើយ អាជ្ញាធរមូលដ្ឋានបានចុះណែនាំពលរដ្ឋតាមខ្នងផ្ទះ ឲ្យ​ធ្វើ​ការ​គ្រប់គ្រងសំរាមបញ្ចេញសំរាមឲ្យត្រូវម៉ោងពេល ញែកទុកដាក់សំរាមរឹង និងសើម​ឲ្យ​បាន​ត្រឹម​ត្រូវ និងត្រូវទៅបង់ថ្លៃប្រមូលសំរាមបានឲ្យទៀងទាត់ និងទាន់ពេលវេលាមុនថ្ងៃទី១៥ តាម​ខែ​នីមួយៗ។

ពលរដ្ឋថ្លែងថា អស់រយៈពេលច្រើនឆ្នាំមកហើយដែលច្បាប់ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្តិការ​ផាក​ពិន័យ​លើ​អំពើល្មើសនឹងគ្រប់គ្រងសំរាមបានធ្វើការផ្សព្វផ្សាយ ហើយគាំទ្រ​ឲ្យ​អាជ្ញាធរ​អនុវត្ត​អនុវ​ត្ត​ច្បាប់​គោលការណ៍ផាកពិន័យគ្រប់គ្របង់សំរាមមិនត្រឹមត្រូវ ការមិនបង់ថ្លៃសំរាម និង​ការ​បង់​ថ្លៃ​យឺត ជាដើមដើម្បីជំរុញលើកទឹកចិត្តអ្នកប្រមូលសំរាម តាមក្រុមហ៊ុននានា ធ្វើការងារល្អ ធ្វើឲ្យ​បរិស្ថាន សុខភាព។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ថា ការងារ​អប់រំ​ផ្សព្វផ្សាយ​ការ​ទុក​ដាក់​គ្រប់​គ្រងសំរាមរឹង និងសើម និងផ្សព្វផ្សាយជំរុញ​ពលរដ្ឋ​បង់ថ្លៃ​សំរា​ម​ឲ្យ​ទាន់​ពេល​វេលា​នោះ គឺរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរ​មូលដ្ឋានគ្រ​ប់​លំដាប់​ថ្នាក់​បាន​ចុះ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​ឆ្នាំម​ក​ហើយ។ ពលរដ្ឋស្ទើរតែទាំងអស់គ្នា គឺបានអនុវត្តត្រឹមត្រូវបានច្បាប់ និងនៅសល់តែ​មួយចំ​នួន​តូច​ប៉ុណ្ណោះនៅមិនទាន់អនុវត្ត ដូចជាការបញ្ចេញសំរាមខុសពេលវេលា និងការបង់​ថ្លៃ​សំរាម​យឺត ដែលអ្នកទាំងនោះនឹងរងការផាកពិន័យទៅតាមចំនួនទឹកប្រាក់ ទោស​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ចាប់ពីខែមករាឆ្នាំ២០២៤តទៅ៕ អត្ថបទ៖ ស៊ុម សុខជា 


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm