
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានឈ្នះការបោះឆ្នោតបឋមនៅរដ្ឋ ញ៉ូវហែមស៊ៀ (New Hampshire) សហរដ្ឋអាមេរិក នៃគណបក្សសាធារណរដ្ឋ កាលពីថ្ងៃអង្គារ (២៣ មករា) ដែលជាការប្រកួតមិនធម្មតាដោយសារលោកប្រធានាធិបតីរូបនេះមិនបានចូលរួម បន្ទាប់ពីគណបក្សរបស់លោកបានផ្លាស់ប្តូរច្បាប់របស់ខ្លួនដើម្បីចង់មើលឃើញរដ្ឋ សៅ ខារ៉ូឡាញណា (South Carolina) រៀបចំការប្រកួតជ្រើសរើសបេក្ខភាពប្រធានាធិបតីជាលើកដំបូងប្រចាំឆ្នាំ។
ជាលទ្ធផល លោក បៃដិន មិនមានឈ្មោះនៅលើសន្លឹកឆ្នោតដែលបានបោះពុម្ពទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក បៃដិន នៅតែឈ្នះការបោះឆ្នោតនោះ នេះបើយោងតាមការប្រកួតរៀបចំដោយសារព័ត៌មាន AP។
ជ័យជម្នះនេះកើតឡើងបន្ទាប់ពីយុទ្ធនាការថ្នាក់មូលដ្ឋានបានជំរុញឱ្យគណបក្សប្រជាធិបតេយ្យសរសេរឈ្មោះរបស់លោកដាក់លើសន្លឹកឆ្នោត ហើយក្រុមគណៈកម្មការសកម្មភាពនយោបាយជាន់ខ្ពស់ PAC បានរៃអង្គាសប្រាក់បានប្រហែល ១,៥លានដុល្លារដើម្បីគាំទ្រកិច្ចប្រឹងប្រែងនេះ។ លទ្ធផលនេះគឺជាភាពលេចធ្លោជាងការប្រកួតណាៗទាំងអស់។
គណៈកម្មាធិការជាតិបក្សប្រជាធិបតេយ្យបានផ្លាស់ប្ដូរទំនៀមទម្លាប់នៅឆ្នាំនេះ ហើយបានជ្រើសរើសរដ្ឋ សៅ ខារ៉ូឡាញណា ដើម្បីរៀបចំការបោះឆ្នោតបឋមលើកទី១ នៃឆ្នាំនៅថ្ងៃទី០៣ ខែកុម្ភៈ ប៉ុន្តែរដ្ឋ ញ៉ូវហែមស៊ៀ មានច្បាប់ដែលតម្រូវឱ្យបោះឆ្នោតមុនគេ ដូច្នេះរដ្ឋនេះនៅតែបន្តការបោះឆ្នោតរបស់ខ្លួន៕