ប្រមុខUN បានព្រមានថា ការបដិសេធរបស់អ៊ីស្រាអែលចំពោះដំណោះស្រាយរដ្ឋពីរ គំរាមកំហែងដល់សន្តិភាពពិភពលោក

2024/01/24 10:36:21 pm        28

ប្រមុខអង្គការសហប្រជាជាតិ បានព្រមានអ៊ីស្រាអែលកាលពីថ្ងៃអង្គារថា ការបដិសេធរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)ចំពោះដំណោះស្រាយរដ្ឋពីរ នឹងអូសបន្លាយដោយគ្មានកំណត់នូវជម្លោះ ដែលកំពុងគំរាមកំហែងដល់សន្តិភាពពិភពលោក និងការពង្រឹងក្រុមជ្រុលនិយម នៅគ្រប់ទីកន្លែង។

នៅក្នុងភាសាដ៏តឹងតែងបំផុតរបស់ខ្លួនស្តីពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស លោកអគ្គលេខាធិការ អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) បានប្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖«សិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការកសាងរដ្ឋឯករាជ្យពេញលេញរបស់ពួកគេ ត្រូវតែត្រូវបានទទួលស្គាល់ដោយទាំងអស់គ្នា ហើយការបដិសេធមិនទទួលយកដំណោះស្រាយរដ្ឋពីរដោយភាគីណាមួយ ត្រូវតែបដិសេធយ៉ាងម៉ឺងម៉ាត់។

លោកបានថ្លែងថា ជម្រើសនៃដំណោះស្រាយរដ្ឋតែមួយ«ជាមួយនឹងប្រជាជនប៉ាឡេស្ទីនមួយចំនួនធំ នៅក្នុងដែនដីនេះ ដោយគ្មានអារម្មណ៍ពិតនៃការទទួលបានសេរីភាព សិទ្ធិ និងសេចក្តីថ្លៃថ្នូរ ...នឹងមិនអាចគួរឲ្យជឿបាន»។

លោកហ្គុយតឺរេស ក៏បានព្រមានផងដែរថា ហានិភ័យនៃការកើនឡើងនូវជម្លោះក្នុងតំបន់ «ឥឡូវនេះកំពុងក្លាយជាការពិត» ដោយចង្អុលទៅប្រទេសលីបង់ យេម៉ែន ស៊ីរី អ៊ីរ៉ាក់ និងប៉ាគីស្ថាន។ លោក បានជំរុញភាគីទាំងអស់«ឲ្យថយចេញពីស្ថានភាពដ៏មហន្តរាយនេះ ហើយពិចារណាអំពីការខូចខាតដ៏អាក្រក់បំផុត»នៃសង្គ្រាមកាន់តែធំឡើង។

ការបដិសេធរបស់លោកណេតាន់យ៉ាហ៊ូចំពោះរដ្ឋប៉ាឡេស្ទីន នៅក្នុងសេណារីយោក្រោយសង្គ្រាមណាមួយបានបង្កឲ្យមានជម្លោះកាន់តែធំ ជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិកដែលនិយាយថា សង្រ្គាមត្រូវតែនាំឲ្យមានការចរចារសម្រាប់ដំណោះស្រាយរដ្ឋពីរ ដែលអ៊ីស្រាអែល និងប៉ាឡេស្ទីន អាចរស់នៅជាមួយគ្នាបានដោយសន្តិភាព។ គោលដៅនោះ ត្រូវបានគាំទ្រដោយប្រទេសជុំវិញពិភពលោក ខណៈដែលក្រុមរដ្ឋមន្ត្រី និងបណ្តាឯកអគ្គរដ្ឋទូត បានអះអាងជាថ្មី កាលពីថ្ងៃអង្គារ។

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        3
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        10
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm