កងទ័ពមីយ៉ាន់ម៉ាកំពុងបរាជ័យ ហើយប្រឈមនឹងការវាយប្រហារពីព្រះសង្ឃបដិវត្តន៍

2024/01/24 10:41:54 pm        31

កាលពីថ្ងៃអង្គារសប្តាហ៍មុន មនុស្សជាច្រើនរយនាក់ដែលមានសំឡេងយ៉ាងទ្រហឹងអឺងកង បានឈរនៅទីលានធំតូចមួយរបស់ទីក្រុង Pyin Oo Lwin ដែលជាទីក្រុងតំបន់ភ្នំដ៏ពេញនិយមរបស់សហភាពមីយ៉ាន់ម៉ា ដើម្បីស្តាប់ព្រះសង្ឃដែលមានពាក់វ៉ែនតាផ្ដល់ឧវាទដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។ ព្រះសង្ឃអង្គនោះ មានដីកាថា លោក Min Aung Hlaing ដែលជាមេដឹកនាំយោធារបស់ប្រទេសនេះ គួរតែចុះចេញពីតំណែង ហើយឲ្យឧត្តមសេនីយ៍ទោ លោក Soe Win ចូលកាន់តំណែងជំនួសវិញ។

បុរសដែលដឹកនាំរដ្ឋប្រហារឆ្នាំ២០២១ ប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi (អ៊ុងសាន ស៊ូជី) ដែលបង្កមានសង្គ្រាមស៊ីវិលដ៏មហន្តរាយនោះ បានប្រឈមមុខនឹងការរិះគន់ពីអន្តរជាតិជាច្រើន ហើយនិងត្រូវបានប្រជាជនមីយ៉ាន់ម៉ាភាគច្រើនស្អប់ខ្ពើម។

តែយ៉ាងណាក្ដី នេះគឺការរិះគន់ដែលចេញមកពីបុគ្គលកម្រិតខ្ពស់។ ព្រះតេជគុណ Pauk Ko Taw គឺជាផ្នែកមួយនៃក្រុមជាតិនិយមជ្រុលនៃបព្វជិតពុទ្ធសាសនា ដែលរហូតមកដល់ពេលនេះ បានស្ថិតនៅពីក្រោយរបបយោធាដោយឥតងាករេ។

ប៉ុន្តែការបរាជ័យជាបន្តបន្ទាប់យ៉ាងធ្ងន់ធ្ងររបស់ពួកកងទ័ពក្រោមដៃរបស់ពួកបះបោរជនជាតិភាគតិច ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានជំរុញឲ្យអ្នកធ្លាប់គាំទ្រលោក Min Aung Hlaing ពិចារណាឡើងវិញ។ ព្រះតេជគុណ Pauk Ko Taw បានមានសង្ឃដីកាទៅកាន់ក្រុមមនុស្សថា៖ «ចូរមើលទឹកមុខរបស់លោក Soe Win។ នោះជាទឹកមុខរបស់ទាហានពិតប្រាកដ។ លោក Min Aung Hlaing មិនដូចទេ។ លោកគួរតែផ្លាស់ទៅកាន់តួនាទីស៊ីវិល»។

គេមិនដឹងច្បាស់ថា តើព្រះតេជគុណ Pauk Ko Taw មានការគាំទ្របែបណានៅក្នុងកងកម្លាំងប្រដាប់អាវុធ។ ប៉ុន្តែដីការបស់ព្រះអង្គបានបន្ទរតាមពាក្យសម្ដីរបស់អ្នកគាំទ្ររបបយោធាដទៃទៀត ដែលមានការខកចិត្តកាន់តែខ្លាំងឡើងចំពោះភាពអសមត្ថភាពរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា ក្នុងការកែប្រែស្ថានការប្រឆាំងនឹងគូប្រជែងរបស់ពួកគេ។ ព្រះតេជគុណ Pauk Ko Taw បដិសេធមិនសម្ភាសន៍ជាមួយសារព័ត៌មាន BBC ភូមា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm