ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ ក្រោយ​បញ្ចប់​ការ​ធ្វើ​ច​ត្ដា​ឡី​ស័ក ១៤​ថ្ងៃ​

2021/06/28 10:58:52 am        144

​បាល់ទាត់៖ មន្ត្រី និង​កីឡាករ​ទាំងអស់​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ក្រោយ​បញ្ចប់​ការ​ធ្វើ​ច​ត្ដា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃដោយ​ជោគជ័យ នៅ​មជ្ឈ​មណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយខេត្ត​កំពង់ឆ្នាំង ដោយ​ពុំ​មាន​មន្ត្រី ឬ​កីឡាករ​ណា​ម្នាក់​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ឡើយ។​

​ការ​ធ្វើ​ច​ត្ដា​ឡី​ស័ក​របស់​សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នេះ បន្ទាប់ពី​ត្រឡប់​មកពី​ចូលរួម​ការប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup 2022 ពូ​ល C (​ជុំ​ទី​២) នៅ​ប្រទេស​បា​រ៉ែ​ន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា​កន្លងទៅ ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ជ្រើស​រើស​យក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន ​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ​ដើម្បី​ធ្វើ​ច​ត្ដា​ឡី​ស័ក។​

​រហូតមកដល់​ចុង​កន្លង​ទៅ​នេះ បន្ទាប់ពី​ធ្វើ​តេស្ដ​សំណាក​រក​ជំងឺ​កូ​វីដ​-១៩ ជា​លើក​ទី​២ និង​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ទាំង​អស់​គ្នា មិន​មាន​អ្នក​ឆ្លង​ជំងឺ​រាតត្បាត​ជាស​កល​នេះ សហ ព័ន្ធក៏បាន​អនុញ្ញាត​ឲ្យ​មន្ដ្រី និង​កីឡាករ​ទាំងអស់ត្រឡប់​ទៅ​គេហដ្ឋាន​រៀង​ៗ​ខ្លួន​វិញ។ ជាមួយគ្នា​ដែរ សហព័ន្ធ​ក៏បាន​អរគុណ​ក្រុមការងារ ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ ពិសេស​ចុងភៅ​ដែល​បាន​ជួយ​សម្របសម្រួល​ដល់​ការ​ការ​ស្នាក់នៅ និង​ការ​ហូបចុក​រយៈពេល ១៤​ថ្ងៃ​ពេញ​ផង​ដែរ។​

​សូម​រំឭកថា ក្រុម​ជម្រើស​ជាតិ​កម្ពុជាបាន​ចូលរួម​ ការប្រកួត​សេសសល់នៃ​វគ្គ​ជម្រុះ FIFA World Cup 2022 នៅ​ប្រទេស​បា​រ៉ែ​នចំនួន ៣​ប្រកួតកាលពីដើម​ខែ​មិថុនា​កន្លង​ទៅ តែ​ពុំ​ស្គាល់​ជ័យជម្នះ​នោះ​ទេបន្ទាប់ពី​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​បា​រ៉ែ​ន ៨-០, ចាញ់​អ៊ីរ៉ាក់ ៤-១ និង​ចាញ់​ក្រុម​ខ្លាំង​អ៊ីរ៉ង់ ១០-០។ លទ្ធផល​នេះបានធ្វើ​ឲ្យ​ក្រុម​គោព្រៃ​កម្ពុជា ឈរ​បាត​តារាង​នៃ​ពូ​ល C ក្នុងចំណោម ៥​ក្រុម និង​រក​បាន ១​ពិន្ទុ​ប៉ុណ្ណោះបន្ទាប់ពី​ឆ្លងកាត់ ៨​ប្រកួត​ស្មើ ១ និង​ចាញ់ ៧​ប្រកួត មុន​បន្ដ​បេសកកម្ម​ថ្មី​មួយទៀតគឺ​ការប្រកួត Play-Off ដើម្បី​ប្រជែង​កៅអី​វគ្គ​ចែក​ពូ​ល​ជម្រុះ​ជុំ​ទី​៣ នៃ​ការប្រកួត​ជើងឯក​ទ្វីប​អាស៊ី​ឆ្នាំ​២០២៣ នា​ខែ​កញ្ញា​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        123
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        135
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm