
ក្រសួងការបរទេសស៊ូដង់ កាលពីថ្ងៃអង្គារ បានរិះគន់ថាជាភាព «អយុត្តិធម៌» ចំពោះទណ្ឌកម្មដែលត្រូវបានដាក់ដោយសហភាពអឺរ៉ុបលើស្ថាប័នសេដ្ឋកិច្ចប្រទេសស៊ូដង់។ ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ប្រតិបត្តិការទណ្ឌកម្ម ដែលត្រូវបានដាក់ដោយផ្ទាល់ជាពិសេសមកលើស្ថាប័នជាតិរបស់ ប្រទេសស៊ូដង់ នឹងមិនជួយឱ្យទទួលបានបានសន្តិភាពនោះទេ។ ក្រសួងបាននិយាយបន្ថែមថា ការបញ្ជាក់ភាពត្រឹមត្រូវនៃការកំណត់គោលដៅទៅលើស្ថាប័នសេដ្ឋកិច្ចចំនួនបីស្ថាប័ន សម្រាប់ទំនាក់ទំនងរបស់ពួកគេជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) គឺ «គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យសោកស្តាយ»។ ក្រសួងនិយាយថា «សិទ្ធិ និងកាតព្វកិច្ច ដើម្បីការពារប្រទេស តម្រូវឱ្យកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) ស្វែងរកដើម្បីសម្រេចបានភាពគ្រប់គ្រាន់ឧបករណ៍ការពារ និងការធានាបានច្បាប់ទាំងអស់ចំពោះសិទ្ធិការការពារខ្លួន។ កាលពីថ្ងៃច័ន្ទ ក្រុមប្រឹក្សាអឺរ៉ុប បានអនុម័តការដាក់ទណ្ឌកម្មលើអង្គភាពចំនួន៦ ដែលមានទំនាក់ទំនងជាមួយកងកម្លាំងប្រដាប់អាវុធស៊ីដង់(SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) រួមមានការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការផ្តល់មូលនិធិ ឬធនធានសេដ្ឋកិច្ចដោយផ្ទាល់ ឬដោយប្រយោល។
ក្រុមប្រឹក្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អង្គភាពទាំង៦ ទទួលខុសត្រូវចំពោះ សកម្មភាពគាំទ្រ ដែលធ្វើឱ្យអន្តរាយដល់ស្ថិរភាព និងការផ្លាស់ប្តូរនយោបាយរបស់ប្រទេសស៊ូដង់។ ប្រទេសស៊ូដង់បាននិងកំពុងឃើញការប៉ះទង្គិចគ្នាខ្លាំង រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) និងកងកម្លាំងគាំទ្ររហ័ស(RSF) ចាប់តាំងពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣។
យោងតាមការប៉ាន់ប្រមាណកាលពីពេលពេលមុន ធ្វើឡើងដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បានឲ្យដឹងថា មនុស្សជាង ១២.០០០នាក់ បានស្លាប់ និងជាង ៧,៤លាននាក់ បានភៀសខ្លួនចេញទាំងនៅក្នុង និងក្រៅប្រទេសស៊ូដង់ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង។