យុវជនជាង៣០០០នាក់ ត្រូវបានពង្រឹងសមត្ថភាព តាមរយៈការទស្សនកិច្ចសិក្សា នៅវិមានឈ្នះ-ឈ្នះ

2024/01/24 11:03:22 pm        350

ភ្នំពេញ ៖ យុវជនជាសិស្សានុសិស្ស ចំនួន៣.៤៥០នាក់ ត្រូវបានពង្រឹងសមត្ថភាព តាមរយៈការទស្សនកិច្ចសិក្សា នៅវិមានឈ្នះ-ឈ្នះ ជានិមិត្តរូបនៃការយល់ដឹងអំពីសន្តិភាព និងការឯកភាព ចាប់ផ្តើមពីថ្ងៃទី១០ ខែមករាឆ្នាំ២០២៤ នឹងត្រូវបញ្ចប់ នៅថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។

​លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន ត្រូវបានចាត់តាំងដោយលោក ហែម ស៊ីណារ៉េត ប្រធានមនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដើម្បីសម្របសម្រួលដឹកនាំក្នុងកិច្ចការទស្សនសិក្សា បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះថា ថ្ងៃនេះក្រោមការដឹកនាំ និងឧបត្ថម្ភពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានរៀបចំដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យទូទាំងរាជធានីភ្នំពេញ មកកាន់វិមានឈ្នះ ឈ្នះ មានចំនួនសរុប៣.៤៥០នាក់ ក្រោមប្រធានបទ «យុវជន និងវប្បធម៌ សន្តិភាព»។

ទន្ទឹមគ្នានោះដែរ សិស្សានុសិស្សចំនួន២រូប មកពីវិទ្យាល័យ ជា ស៊ីម បឹងកេងកង និងវិទ្យាល័យ ព្រះយុគន្ធរ ពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែនដែលបានអញ្ជើញមកទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ ដែលជាទីកន្លែងប្រវតិ្តសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា និងបានសិក្សាស្រាវជ្រាវដឹងអំពីប្រវតិ្តសាស្រ្តកម្ពុជា និងការទទួលបានសុខសន្តិភាពមកដល់ពេលបច្ចុប្បន្ន និងការកសាងវិមានឈ្នះ ឈ្នះឡើង ដើម្បីរំលឹកអំពីសុខសន្តិភាពរបស់ប្រទេសកម្ពុជា។

លោក ង៉ែត ចាន់សុខ បានបញ្ជាក់ថា ទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ គឺដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រមួយដែលមិនអាចប្រកែកបាន ដែលប្រទេសកម្ពុជាមានការផ្លាស់ប្តូរទៅជាទម្រង់បែបជឿនលឿនមួយដ៏ប្រាកដ នា“យុគសម័យតេជោ” នយោបាយឈ្នះ ឈ្នះ ជាទស្សនៈវិទ្យាមួយដ៏សំខាន់ ក្នុងការពន្លត់សង្គា្រមស៊ីវិលនៅកម្ពុជាហុចផលមកវិញនូវសន្តិភាពដ៏ត្រចះត្រចង់មួយ។ គឺផ្ដោតលើគោលដៅសំខាន់ៗ ៥ រួមមានដូចខាងក្រោម៖ រំលឹកដល់សារៈសំខាន់នៃសន្តិភាពសមិទ្ធផល និងដំណើរការដែលបាននាំឱ្យមានសន្តិភាពតាមរយៈ គោលនយោបាយឈ្នះ ឈ្នះ និងការផ្សៈផ្សាជាតិ។ បង្ហាញពីភាពសុខដុមនីយកម្ម នៃសង្គមកម្ពុជា តាមរយៈសាសនា សម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។ គោរពនឹងចារឹកទុកអំពីការលះបង់ ការដឹកនាំ និងភាពច្នៃប្រឌិតរបស់អគ្គមគ្គុទ្ទេសក៍ដឹកនាំ និងប្រតិបត្តិករស្នូលកម្ពុជា ដែលបាននាំមកនូវការផ្សៈផ្សាជាតិ បញ្ចប់សង្គ្រាម ស៊ីវិលដោយគ្មានការបង្ហូរឈាម នឹងនាំមកនូវវិបុលភាព និងសន្តិភាពដល់កម្ពុជា។ បង្កើតមជ្ឈមណ្ឌលមួយដែលផ្ដល់នូវការរៀនសូត្រដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ឲ្យបន្តការសិក្សា និងទទួលការយល់ដឹងពីប្រវត្តិសាស្ត្រ ពិតរបស់កម្ពុជា និងបន្តអនុវត្តគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោសែន និងគុណតម្លៃនៃការធ្វើ

សមាហរណកម្ម ក្នុងដំណើរការកសាងដឹកនាំ និងអភិវឌ្ឍន៍ប្រទេសនាពេលអនាគត។ បង្ហាញពីគុណតម្លៃវប្បធម៌ អរិយធម៌ និងស្ថាបត្យកម្ម តាមរយៈរចនាបថសិល្បៈ និមិត្តរូប និមិត្តសញ្ញា និងចម្លាក់នានា និងហេដ្ឋារចសម្ព័ន្ធផ្សេងៗ ដើម្បីឲ្យប្រជាជនគ្រប់ជំនាន់ បានស្វែងយល់ និងបង្កើតគោលដៅទេសចរណ៍ធំមួយនៅទីក្រុងភ្នំពេញដែលមានលក្ខណៈជាទេសចរណ៍ ប្រវត្តិសាស្ត្រ វប្បធម៌ក៏ដូចជាគោលដៅសម្រាប់ទស្សនកិច្ចសិក្សាស្រាវជ្រាវ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        15
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        227
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm