ប៊ែ​ល​ហ្ស៊ិ​ក​ទម្លាក់​ក្រុម​ការពារ​ជើងឯក​ព័រទុយហ្កាល់​នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ Euro ២០២០

2021/06/28 06:17:16 pm        144

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម​ប៊ែ​ល​ហ្ស៊ិ​ក​ដែល​ឈរ​លំដាប់​លេខ ១ ពិភពលោក​ជាង ១ពាន់ថ្ងៃ​មក​ហើយ​នោះ បាន​បញ្ចប់​ក្តីសង្ឃឹម​ក្នុង​ការ​ការពារ​តំណែង​ជើងឯក​ របស់​ក្រុម​ព័រទុយ​ហ្កាល់​នៅ Euro ២០២០ ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​។

​​មួយ​គ្រាប់​របស់ Thorgan Hazard ចុង​វគ្គ​ទី១ បាន​ធ្វើ​អោយ​ក្រុម​របស់​លោក Roberto Martinez ធានា​បាន​កៅអី​នៅ​វគ្គ ៨​ក្រុម​ចុងក្រោយ និង​ជា​ជ័យជំនះ ៤​ប្រកួត​ជាប់​គ្នា​នៅ Euro ២០២០ នេះ​បូករួម​ទាំង​ ៣​ប្រកួត​ក្នុង​ពូ​ល​។ ​​តែ​ប៊ែ​ល​ហ្ស៊ិ​ក​ក៏បាន​បាត់បង់​កីឡាករ​ ២​នាក់​ដោយ​សា​រ​របួស​ដែរ​គឺ Kevin de Bruyne និង Eden Hazard និង​ក៏​មិន​ដឹង​ថា ​អ្នក​ទាំងពីរ​អាច​ជា​ទាន់​មុន​ប្រកួត​បន្ទាប់​រឺ​អត់​។ ​​ប៊ែ​ល​ហ្ស៊ិ​ក​ដែល​គេ​ស្គាល់​ថា​ ជា​ក្រុម​រជ្ជកាល​មាស​តាមរយៈ​កីឡាករ​កំពូល​ដែល​មាន តែ​ប៊ែ​ល​ហ្ស៊ិ​ក​ជា​ក្រុម​ដែល​មាន​កីឡាករ​ដែល​មាន​អាយុ​ជា​មធ្យម ៣០​ឆ្នាំ ១៤៨​ថ្ងៃ ដែល​ជា​ក្រុម​ដែល​មាន​កីឡាករ​មាន​កម្រិត​អាយុ​ គិត​ជា​មធ្យម​ចាស់​ជាងគេ​នៅ Euro ២០២០ នេះ​។ ​​មាន​សំណួរ​សួរ​ថា​ តើ​រជ្ជកាល​មាស​របស់​ប៊ែ​ល​ហ្ស៊ិ​ក​នឹង​បន្ត​ដល់​ពេលណា ខណៈ​ពួកគេ​នៅ​រក​ពាន​សំខាន់ៗ​មិនបាន​នៅឡើយ​ បន្ទាប់ពី​បរាជ័យ​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ Euro ២០១៦ ដោយ​ក្រុម​វែ​ល និង​ចាញ់​បារាំង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ World Cup ២០១៨​។

​​បន្ទាប់ពី​ទម្លាក់​ក្រុម​ការពារ​ជើងឯក​ព័រទុយហ្កាល់​រួចហើយ ប៊ែ​ល​ហ្ស៊ិ​កប​ន្ត​ស្វែងរក​ពាន​អឺរ៉ុប​លើកដំបូង​របស់​ខ្លួន​ ដោយ​ត្រូវ​ជួប​ជាមួយ​ជើងឯក​ពិភពលោក ៤សម័យ និង​ជើងឯក​អឺរ៉ុប​ ១​លើក​អ៊ីតាលី​នៅ​វគ្គ ៨​ក្រុម​ចុងក្រោយ​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​មូ​និ​ច​ប្រទេស​អាល្លឺម៉ង់​។ ​​ងាក​មក​មួយ​ប្រកួត​ទៀត​យប់មិញ​ផង​ដែរ ​ក្រុម​ទឹកក្រូច​ហូ​ឡង់​ដែល​ឈ្នះ ១០០% ក្នុង​ពូ​ល​បែរ​ជា​ចាញ់​ឆេ​ក​ធ្លាក់​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​។ ​​Matthijs de Ligt ទទួល​បាន​កាត​ក្រហម​តែ​ម្តង​នៅ​ពេល​យកដៃ​រារាំង​ឱកាស​របស់ Patrik Schick មុន​ពេល​ដែលឆេ​ក​ក៏​រក​បាន ២​គ្រាប់​ដោយ Tomas Holes និង Patrik Schick​។ ​​ហូ​ឡង់​បាន​ក្លាយ​ជា​ក្រុម​ទី​១ ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ជើងឯក​អឺរ៉ុប​ដែល​ឈ្នះ ៣​ប្រកួត​ក្នុង​ពូ​ល​ហើយ​ឡើង​មក​ចាញ់​ត្រឹម​ម៉ោង ៩០​នាទី​នៅ​វគ្គ​ចាញ់​ធ្លាក់​។ ​​ចំណែក​ឆេ​ក នេះ​ជា​ជ័យជំនះ​ដំបូង​នៅ​វគ្គ​ចាញ់​ធ្លាក់​តាំងពី Euro ២០០៤ ដែល​ពួកគេ​យកឈ្នះ​ដា​ណឺ​ម៉ាក ៣-០ នៅ​ពេល​នោះ ហើយ​នៅ​ពេល​នេះ​ឆេ​ក​ក៏​នឹង​ត្រូវ​ជួប​ដា​ណឺ​ម៉ាក​ទៀត​នៅ Euro ២០២០ វគ្គ ៨ក្រុម​ចុងក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        123
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        135
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm