យន្តហោះយោធាដឹកមនុស្ស ៦៣នាក់ ត្រូវបានរាយការណ៍ថា ធ្លាក់ក្នុងតំបន់ Belgorod របស់រុស្ស៊ី

2024/01/25 12:12:02 am        90

បើយោងតាមប្រព័ន្ធកម្មវិធីផ្ញើសារ Telegram ជាច្រើន បានឲ្យដឹងថា យន្តហោះដឹកជញ្ជូនយោធា Il-76 បានធ្លាក់នៅក្នុងតំបន់ Belgorod របស់ប្រទេសរុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន នាថ្ងៃពុធ (ទី២៤ ខែមករា) នេះ ដោយឧបទ្ទវហេតុនេះត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅក្នុងស្រុក Korochansky របស់តំបន់នេះ ហើយយោងតាមប្រព័ន្ធផ្សព្វផ្សាយប៉ុស្តិ៍ 112 បានឲ្យដឹងថា មានមនុស្សចំនួន ៦៣នាក់ នៅលើយន្តហោះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti បានរាយការណ៍ថា យន្តហោះកំពុងដឹកជញ្ជូនទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួន ៦៥នាក់ទៅកាន់តំបន់ Belgorod សម្រាប់ការដោះដូរអ្នកទោស ព្រមទាំងសមាជិកអាកាសយានិក ៦នាក់ និងអ្នកអមដំណើរ ៣នាក់ផងដែរ។

អភិបាលក្រុង Belgorod លោក Vyacheslav Gladkov បានទទួលស្គាល់ «ហេតុការណ៍ នៅស្រុក Korochansky» នេះ តាមរយៈការបង្ហោះ នៅលើកម្មវិធីផ្ញើសារ Telegram ដោយសរសេរថា៖ «ក្រុមស៊ើបអង្កេត និងអ្នកឆ្លើយតបដំបូងកំពុងធ្វើការនៅកន្លែងកើតហេតុ នាពេលនេះ។ ខ្ញុំបានរៀបចំកាលវិភាគការងាររបស់ខ្ញុំឡើងវិញ ហើយធ្វើដំណើរទៅតំបន់នោះ។ ព័ត៌មានលម្អិតទាំងអស់នឹងមានពេលខាងមុខ»។

មួយម៉ោង នៅមុនការធ្លាក់យន្តហោះត្រូវបានរាយការណ៍ដំបូង អាជ្ញាធររបស់តំបន់ Belgorod បានចេញការព្រមានអ្នកស្រុកអំពីការបាញ់មីស៊ីលដែលអាចកើតមាន។ ប្រហែល ៣០នាទីក្រោយមក (ម៉ោង ១១:៤៣ នាទីព្រឹកម៉ោងនៅទីក្រុងម៉ូស្គូ) អភិបាលបានលុបចោលការព្រមាននោះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        16
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        27
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm