នគរបាលបង្ហាញមុខជនសង្ស័យ៥នាក់ ក្រោយបង្ក្រាបថ្នាំញៀនជាង១តោនកន្លះ

2024/01/25 02:12:59 am        302

ភ្នំពេញ ៖ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បង្ហាញមុខជនសង្ស័យចំនួន ៥នាក់ ក្រោយបង្ក្រាបករណីថ្នាំញៀនជាង១តោនកន្លះ។

នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញមុខជនសង្ស័យចំនួន ៥នាក់ បន្ទាប់ពីសហការជាមួយជំនាញពាក់ព័ន្ធធ្វើការស្រាវជ្រាវស៊ើបអង្កេត និងឈានដល់ចាប់ខ្លួនបាន នៅលំហរសមុទ្រ នាខេត្តព្រះសីហនុ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ។ 

នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ បានប្រើរយៈពេលប្រមាណជាង ១ឆ្នាំ ទើបបង្ក្រាបបានជនសង្ស័យជាជនបរទេស ៥នាក់ នៅលើផ្ទៃសមុទ្រ នាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជនសង្ស័យទាំង ០៥នាក់ ១.ឈ្មោះ LI TSUNG HSIEN ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ២.ឈ្មោះ HUNG HSIEN FU ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ៣.ឈ្មោះ LIM WEI MINH ភេទប្រុស ជនជាតិសិង្ហបុរី ៤.ឈ្មោះ SHI YUANYA ភេទប្រុស ជនជាតិចិន និង៥.ឈ្មោះ HUANG XIAOYU ភេទប្រុស ជនជាតិចិន។

នគរបាលបន្ថែមថា ប្រតិបត្តិការបង្ក្រាបនេះដកហូតវត្ថុតាងគ្រឿងញៀនប្រភេទ កេតាមីន ១០០០ដុំ ស្មើទម្ងន់ជាង ៩៨០ គីឡូក្រាម និងគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ៥៣៤ដុំ ស្មើទម្ងន់ជាង ៥៣២ គីឡូក្រាម។ សរុបគ្រឿងញៀនចំនួន ១៥៣០ដុំ ស្មើទម្ងន់ជាង ១ តោន ៥១៣ គីឡូក្រាម ទូកនេសាទ ចំនួន ២គ្រឿង រថយន្ត ០១គ្រឿង ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០៨គ្រឿង ។

នគរបាលបញ្ជាក់ថា ប្រតិបត្តិការនេះមិនទាន់បិទបញ្ចប់ទាំងស្រុងទេ គឺកំពុងបន្តការស្រាវជ្រាវតាមចាប់បក្ខពួកដែលនៅសេសសល់ និងមេក្លោងបន្តទៀត ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ជាមួយគ្នានេះនគរបាលអំពាវឱ្យប្រជាពលរដ្ឋជួយរាយការណ៍អំពីករណីគ្រឿងញៀន តាមរយៈលេខ ៦៧០ ដែលអាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ ចំពោះអ្នករាយការណ៍ ត្រូវបាននគរបាលធានារក្សាការសម្ងាត់ជូន៕

 អត្ថបទ ៖ តារាវុទ្ធី

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        74
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        70
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm