ស្ថិតិ​ឈ្នះ​រហូត​របស់​ប្រេ​ស៊ី​ល​បញ្ចប់​ត្រឹម​ស្មើ​អេ​ក្វា​ដ័​រ ១-១ នៅ Copa America

2021/06/28 06:42:48 pm        103

​បាល់ទាត់៖ ​ក្រុម​ម្ចាស់ផ្ទះ Copa America ប្រេ​ស៊ី​ល​បានបញ្ចប់​ដំណើរ​ឈ្នះ​រហូត​របស់ខ្លួន ១០ ប្រកួត​ជាប់​គ្នា​ក្រោយ​ស្មើ ១-១ ជាមួយ​នឹង​អេ​ក្វា​ដ័​រ​ ក្នុង​ការប្រកួត​ពានរង្វាន់​ជើងឯក​អាមេរិក​ខាងត្បូង Copa America​។​

​​ប្រេ​ស៊ី​ល​ដែល​ធានាបាន​កៅអី​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​ទៅហើយនោះ​រកបាន​គ្រាប់​នាំមុខ​នៅ​នាទី​ទី៣៧ ដោយ Eder Militao ដែលជា​គ្រាប់​ដំបូង​របស់គេ​អោយ​ក្រុម​ជំរើសជាតិ​ប្រេ​ស៊ី​ល​។ ​វគ្គ​ទី​២ អេ​ក្វា​ដ័​រ​ក៏​តាម​ស្មើ​វិញ​បាន​សំរេច​ដោយ Angel Mena នៅ​នាទី​ទី៥៣​។​ ​លទ្ធផល​ស្មើ​របស់​អេ​ក្វា​ដ័​រ​ក៏បាន​ធ្វើ​អោយ​ពួកគេ​ធានា​បាន​កៅអី​នៅ​វគ្គ ៨​ក្រុម​ចុងក្រោយ​ផង​ដែរ ​បន្ទាប់ពី​ក្រុម​បាត​ពូ​ល​វេ​ណេ​ហ្សុ​យ​អេ​ឡា​ចាញ់​ពែ​រូ ១-០​។ ​​Andre Carrillo ជា​អ្នក​សំរេច​គ្រាប់​បាល់​ជ័យជំនះ​អោយ​ប៉េរូ​ដើម្បី​បញ្ចប់​លេខ២ ក្នុង​ពូ​ល​។

​​ដូច្នេះ​ក្នុង​ពូ​ល B នេះ​បាន​បញ្ចប់​ហើយ​ក្នុងចំណោម ៥ក្រុម​មាន ៤ក្រុម​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​រួមមាន​ប្រេ​ស៊ី​ល ប៉េ​រូ កូ​ឡុំ​ប៊ី និង​អេ​ក្វា​ដ័​រ​។ ​​ពូ​ល A នឹង​បញ្ចប់​ការប្រកួត​នៅ​ព្រឹកស្អែក​នេះ​ ដើម្បី​សំរេច​ចំណាត់ថ្នាក់​ក្រុម​ប៉ុណ្ណោះ​ ដែល​រួមមាន​ជំនួប​រវាង​អ៊ុយ​រូ​ហ្កា​យ និង​ប៉ា​រ៉ា​ហ្កា​យ និង​បូ​លី​វៀជួប​អា​ហ្ស​ង់​ទីន បន្ទាប់ពី​ ៤​ក្រុម​រកឃើញ​កៅអី​ឡើងមក​វគ្គ​បន្ទាប់​រួចហើយ ​រួមមាន​អា​ហ្ស​ង់​ទីន ប៉ា​រ៉ា​ហ្កា​យ ស៊ី​លី និង​អ៊ុយ​រូ​ហ្កា​យ ខណៈ​ក្រុម​ធ្លាក់​គឺ​បូ​លី​វៀ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        153
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm