ក្រុមហ៊ូទី បញ្ជាឱ្យជនជាតិអាមេរិក និងអង់គ្លេស ចាកចេញពីប្រទេសយេម៉ែន

2024/01/25 04:10:15 pm        173

ឯកសារ និងមន្ត្រីក្រុមហ៊ូទី បាននិយាយកាលពីថ្ងៃពុធថា អាជ្ញាធរក្រុមហ៊ូទីនៅប្រទេសយេម៉ែន បានបញ្ជាឱ្យបុគ្គលិកអាមេរិក និងអង់គ្លេស របស់អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ដែលមានមូលដ្ឋាននៅទីក្រុងសាណា(Sanaa) ចាកចេញពីប្រទេសនេះក្នុងរយៈពេលមួយខែ។

ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស ដោយមានការគាំទ្រពីប្រទេសផ្សេងៗ ទៀត ធ្វើការវាយលុកគោលដៅយោធារបស់ក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ ដែលបាននិងកំពុងបើកការវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម ដែលត្រូវបានគេនិយាយថាមានទំនាក់ទំនងជាមួយអ៊ីស្រាអែល។ រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បានប្រគល់ទៅឲ្យក្រុមនេះនូវបញ្ជីក្រុមភេរវករ ខណៈទីក្រុងវ៉ាស៊ីនតោន ព្យាយាមទប់ស្កាត់ការវាយប្រហារលើការដឹកជញ្ជូនជាអន្តរជាតិនៅសមុទ្រក្រហម។

ក្រុមឧទ្ទាមហ៊ូទី បាននិយាយថា ការវាយប្រហាររបស់ពួកគេ គឺនៅក្នុងសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន ខណៈអ៊ីស្រាអែលវាយប្រហារតំបន់ហ្កាហ្សា។ លិខិតមួយច្បាប់ដែលបានផ្ញើដោយក្រសួងការបរទេសក្រុមហ៊ូទី ទៅកាន់អ្នកសម្របសម្រួលផ្នែកមនុស្សធម៌ស្តីទីរបស់អង្គការសហប្រជាជាតិនៅប្រទេសយេម៉ែន បាននិយាយថា ក្រសួងបញ្ជាក់ថា អ្នកត្រូវតែជូនដំណឹងដល់មន្ត្រី និងបុគ្គលិកសញ្ជាតិអាមេរិក និងអង់គ្លេស ដើម្បីត្រៀមខ្លួនចាកចេញពីប្រទេសក្នុងរយៈពេល ៣០ ថ្ងៃ។ លិខិតនេះ បានបញ្ជាឲ្យអង្គការបរទេសកុំជួលពលរដ្ឋអាមេរិក និងអង់គ្លេស សម្រាប់ប្រតិបត្តិការនៅប្រទេសយេម៉ែន។ ស្ថានទូតអាមេរិក និងអង់គ្លេស នៅយេម៉ែន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ចលនាក្រុមហ៊ូទី បានគ្រប់គ្រងភាគច្រើននៅប្រទេសយេម៉ែន បន្ទាប់ពីសង្គ្រាមជិតមួយទសវត្សរ៍ប្រឆាំងក្រុមចម្រុះដែលគាំទ្រដោយសហរដ្ឋអាមេរិក និងដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត។ យន្តហោះចម្បាំង នាវា និងនាវាមុជទឹករបស់សហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារតាមដែនអាកាសរាប់សិបលើកនៅទូទាំងប្រទេសយេម៉ែន ជាការសងសឹកចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី ខណៈនាវាដឹកទំនិញ ត្រូវបានបង្ខំឱ្យបង្វែរទិសដៅចេញពីសមុទ្រក្រហម ជាផ្លូវដឹកជញ្ជូនលឿនបំផុតពីអាស៊ី ទៅអឺរ៉ុប។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        5
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm