យុវជនសង្គមស៊ីវិលប្រកាសធ្វើយុទ្ធនាការរួមគ្នាកម្ចាត់មនោគមវិជ្ជាជ្រុលនិយមចេញពីកម្ពុជា

2024/01/25 06:49:32 pm        190

ក្រុមយុវជនសង្គមស៊ីវិល នៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត រួមនឹង​ក្រុម​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សេដ្ឋកិច្ចក្រៅប្រព័ន្ធបាន​ប្រកាស​ចេញ​ធ្វើ​យុទ្ធនាកា​រ​ឃោសនា​ថ្កោល​ទោស​ក្រុម​ប្រឆាំង​ជ្រុល​និយម និងបន្តអំពាវានាវដល់បណ្តាមហាជន គណបក្សនយោបាយ អង្គការ សង្គម​ស៊ីវិល​រួមគ្នា​កម្ចាត់​មនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមរបស់ក្រុមប្រឆាំងចេញឱ្យអស់ពីកម្ពុជា។

លោក ហេង សំណាង តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាប្រធានក្រុមយុវជនសង្គមស៊ីវិល នៃ​សមាគមយុវជនខ្មែរមហានគរ បានលើកឡើងថា មួយរយៈពេលនេះ មានក្រុមយុវជន អង្គការ​សមាគម​បាន​ធ្វើយុទ្ធនាការ ឃោសនា និងធ្វើវេទិកាសាធារណៈជាច្រើន មានដូចជា ការផ្សេព្វ​ផ្សាយ​សៀវ​ភៅខៀវ ឃោសនា លើកបដានៅតាមទីសារធារណៈ និងធ្វើវេទិកាតាមបណ្តាលខេត្ត ក្រុង ជាដើម​ដើម្បី​រួមគ្នា​កម្ចាត់​មនោគម​វិជ្ជា​ខ្មៅ​កខ្វក់​ជ្រុល​និយម​របស់​ក្រុម​ប្រឆាំងចេញ​ឱ្យ​អស់​ពី​កម្ពុជា​។

លោកបន្តថាបច្ចុប្បន្ននេះបណ្តាលអង្គការ សមាគម សង្គមស៊ីវិលនានាបានចេញសេចក្តី​ប្រកាស​ថ្កោល​ទោស​ក្រុមប្រឆាំងជ្រុលនិយម និងធ្វើការំពាវនាវ​ដល់​បណ្តាល​គណបក្ស​នយោបាយ​នានា​ប្រមូល​កម្លាំង ជាតិទាំងមូល ដើម្បីចូលរួមកម្ចាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយមចេញពីកម្ពុជា ហើយ​រួមគ្នាបន្តរក្សានូវ ស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍពេញលេញរបស់កម្ពុជា។

ចំណែកក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានសម្តែងការសោកស្តាយ និងថោ្កល​ទោស​ចំពោះ​មេដឹកនាំ​ក្រុម​ប្រឆាំង​ជ្រុលនិយមដែលតែងតែយកសមាជិករបស់ខ្លួធ្វើអំពើខុសច្បាប់ ដែលជាចរិត​នយោយបាយ​មិន​បានហុចផលជូនសង្គមជាតិឡើយ។ ជាក់ស្តែង​មេ​ដឹកនាំ​ក្រុម​ប្រឆាំង​ជា​ទណ្ឌិត​នៅ​ក្រៅប្រ​ទេសតែងតែញុះញង់បំបែកបំបាក់ លាបពណ៌ បង្កើតគោលនយោបាយភូតភរកុហក ប្រជា​ភិថុត បោកបញ្ឆោត​សកម្មជន​របស់​ខ្លួន​ឲ្យ​ជឿ​លង់​មនោគម​វិជ្ជា​របស់​ខ្លួន​បង្កើត​បញ្ហា​ផ្សេង​ៗ​រាប់​មិន​អស់ដល់សង្គមជាតិកម្ពុជា។

រីឯក្រុមយុវជនសង្គមស៊ីវិលខេត្តព្រៃវែង នៃសមាគមយុវជនខ្មែរមហានគរ ក៏បាន​អំពាវ​នាវ​ដល់​មហាជន​ទូទៅតាមបណ្តាខេត្ត ក្រុង ប្រុងប្រយ័ត្នខ្ពស់ និងមហិច្ចតារបស់ក្រុមប្រឆាំង ហើយរួមគ្នា​កម្ចាត់​នយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឲ្យចេញផុតពីកម្ពុជា។ ក្រុម​យុវជន​លើក​ឡើង​ថា នយោបាយក្រុមប្រឆាំង រាប់សិបឆ្នាំមកនេះមិនដែលផ្តល់ផលចំណេញជូនជាតិនោះទេ មាន​តែ​រាំងខ្ទប់ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌គោលនយោបាយល្អៗរបស់រាជរដ្ឋាភិបាល ហើយ​បង្កើត​នូវវប្បធម៌នយោបាយអាក្រក់ក្នុងរូបភាពដដែលៗ។

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បញ្ជាក់ថា ក្នុងន័យ​នេះ​កម្ពុជា​ត្រូវ​ការ​ប្រមូល​កម្លាំង​សរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិ​ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់ នយោបាយ ជ្រុលនិយមឱ្យចេញផុតពីកម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        86
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        109
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm