គណបក្សប្រឆាំង តង់ហ្សានី តវ៉ាទាមទារឲ្យធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ

2024/01/25 07:44:52 pm        138

ប្រឆាំងរបស់ប្រទេសតង់ហ្សានី បានរៀបចំការតវ៉ាដ៏ធំលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំមមនេះ កាលពីថ្ងៃពុធទី២៤ខែមករា ដើម្បីទាមទារឲ្យកែប្រែរដ្ឋធម្មនុញ្ញក្នុងការកាត់បន្ថយអំណាចរបស់ប្រធានាធិបតី និងកំណែទម្រង់គណៈកម្មការរៀបចំការបោះឆ្នោតមុនការបោះឆ្នោតសកលនៅឆ្នាំក្រោយ។

ការតវ៉ាកាលពីថ្ងៃពុធ នៅក្នុងរដ្ឋធានីពាណិជ្ជកម្ម ដាអេសសាឡាម (Dar es Salaam) ត្រូវបានហៅដោយគណបក្សប្រឆាំងសម្រាប់លទ្ធិប្រជាធិបតេយ្យនិងជឿនលឿន ដែលត្រូវគេស្គាល់ថា CHADEMA។

ក្រុមអ្នកគាំទ្រចលនា CHADEMA រាប់ពាន់នាក់បានដើរក្បួនឆ្លងកាត់រដ្ឋធានី ដាអេសសាឡាម ដោយក្រវីបរដា ដែលមានសុភាសិតជំរុញឲ្យធ្វើកំណែទម្រង់ឲ្យឯករាជ្យនៅគណៈកម្មការរៀបចំការបោះឆ្នោត និងរដ្ឋធម្មនុញ្ញ។ ក្រុមមន្រ្តីនគរបាល បានអមក្បួនរបស់ក្រុមបាតុករ។

ក្រុមអ្នកតវ៉ានៅក្បួននោះ បាននិយាយថា ពួកគេបារម្ភអំពីការអត់ការងារធ្វើ និងការកើនឡើងនៃការចំណាយសម្រាប់ជីវិភាពប្រចាំថ្ងៃ នៅក្នុងប្រទេសតង់ហ្សានី ដូច្នះទើបពួកគេអំពាវនាវឲ្យមានកំណែទម្រង់រដ្ឋធម្មនុញ្ញ។

លោកស្រីប្រធានាធិបតី សាមីយ៉ា ស៊ូលូហ៊ូ ហាសាស(Samia Suluhu Hassan) កាលពីខែមុន បានដកបម្រាមលើការប្រមូលផ្ដុំខាងនយោបាយនានា ដែលអ្នកកាន់តំណែងមុនរបស់លោកស្រី គឺលោក ចន ម៉ាហ្គូហ្វ៊ូលី(John Magufuli) បានអនុវត្តន៍កាលពីឆ្នាំ២០១៦ និងបានបន្ធូរបន្ថយការរឹតត្បឹតលើផ្នែកព័ត៌មាន និងបក្សប្រឆាំង។

ទោះយ៉ាងណាក្ដីលោកស្រី ហាសាន បានប្រឈមនឹងការរិះគន់ពីក្រុមសកម្មជនសិទ្ធិមនុស្ស កាលពីឆ្នាំមុន បន្ទាប់ពីមនុស្សមួយចំនួនត្រូវបានចាប់ខ្លួន ពីបទរៀបចំគម្រោងការតវ៉ា ប្រឆាំងនឹងកិច្ចព្រមព្រៀងគ្រប់គ្រងកំពង់ផែមួយកន្លែង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm