រដ្ឋមន្ត្រីការបរទេស ប្រគល់ថវិកាសំណងUNជូនគ្រួសារទ័ពរបួស និងពលី នៅប្រទេសលីបង់ និងម៉ាលី

2024/01/25 07:49:35 pm        195

នៅថ្ងៃទី២៥ខែមករានេះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រប​សម្រួល​បញ្ជូន​កម្លាំ​ង​រក្សាសន្តិភាព បានអញ្ជើញប្រគល់ថវិកាសំណង ពីអង្គការសហប្រជាជាតិ UN និង​សំណេះ​សំណេះ​ជាមួយ​កងកម្លាំងពហុជំនាញលេខ ៨៣៨ ត្រៀមប្តូរវេនទៅប្រទេសលីបង់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា សោភា មានថ្លែងថា បច្ចុប្បន្នកម្ពុជា កំពុង​ឈរ​ក្នុង​លំដាប់​ថ្នាក់​នាំ​មុខគេ នៅក្នុងតំបន់ និងលើពិភពលោក លើការងារ​បញ្ជូន​កង​កម្លាំង​ថែ​រក្សា​សន្តិភាព​អង្គ​ការ​សហប្រជាជាតិ នៅតាមបណ្តាប្រទេសកំពុងមានជម្លោះសង្គ្រាម ហើយឯកឧត្តម ក៏​បាន​ស្នើ​សុំ​កង​កម្លាំង​ត្រៀមប្តូរវេនទៅប្រទេសលីបង់នៅក្នុងខែកុម្ភៈនេះ ត្រូវបានរួមគ្នា គោរពវិន័យ គោល​ការណ៍​ច្បាប់​អង្គការសហប្រជាជាតិ និងធ្វើជាតំណាងដ៏ល្អបំផុតជូនប្រទេសកម្ពុជា ។

នៅក្នុងឱកាសនេះឯកឧត្តម សុខ ចិន្តាសោភា ក៏បានសម្តែងការសោកស្តាយចំពោះកន្លងមក យុទ្ធ​ជន​ទ័ព​មួកខៀវកម្ពុជា ចំនួន ១១ រូបបានពលី និងរបួស ១៥ រូប ក្នុងបេសកកម្ម​រក្សាសន្តិភាព​អង្គការ​សហ​ប្រជាជាតិតាំងពីឆ្នាំ២០០៦ មក ហើយនៅថ្ងៃនេះ គឺមានយុទ្ធជន​ទ័ព​មួក​ខៀវ​កម្ពុជា​មា្នក់​ពលី នៅប្រទេសម៉ាលី និងទ័ពមួកខៀ​វ​ម្នាក់​របួស​ពិការ​នៅ​ប្រទេស​លីបង់​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ ប្រគល់សំណងថវិកាជូននៅថ្ងៃនេះផងដែរ។

តាមការ​បញ្ជាក់ពីនាយឧត្តមសេនីយ សែម សុវណ្ណនី អគ្គនាយកមជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិភាព​ថ្លែង​ថា ចំពោះការប្រគល់សំណងជូនគ្រួសារទ័ពមួកខៀវនៅក្នុងថ្ងៃនេះផងដែរ សម្រាប់​គ្រួសារ​ទ័ព​មួក​ខៀវ​ពលីម្នាក់ គឺបានទទួលថវិកាសំណងពីអង្គការសហប្រជាជាតិក្នុងម្នាក់ថវិកាជិត ៧៧០០០ ដុល្លារអាមេរិក ហើយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា​ជូន​ប្រមាណ ១ម៉ឺនដុល្លារ​អាមេរិក​បន្ថែមផងដែរ។ ដោយឡែក សម្រាប់គ្រួសាររងរបួសពិកាវិញ គឺ​បាន​ទទួល​ថវិកាសំណងពី UN ប្រមាណជាង ៧៣០០០ម៉ឺនដុល្លារអាមេរិក ហើយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាបានឧបត្ថម្ភជូន ៥ម៉ឺនដុល្លារអាមេរិចទៀត។

សូមជម្រាបថា តាំងពីឆ្នាំ២០០៦រហូតមកដល់ឆ្នាំ២០២៤នេះ កម្ពុជាមានកម្លាំង​ធ្លាប់​បាន​ទៅ​បំពេញ​បេសកកម្មរក្សាសន្តិភាពចំនួនជាង ៩២៨១ នាក់ នារី៧៦៣នាក់ នៅតាមបណ្តា​ប្រទេស​ចំនួន​១០ហើយ កម្ពុជា បច្ចុប្បន្នមានទ័ពមួកខៀវចំនួន ៦៤០នាក់ នារី១១៥នាក់ កំពុងឈរ​ជើង​បំពេញ​បេសកកម្មរក្សាសន្តិភាពអង្គការប្រជាជាតិនៅតាមប្រទេសរួមមានៈប្រទេសលីបង់ ស៊ូដង់​ខាង​ត្បូង និងសាធារណរដ្ឋអាហ្វ្រឹកកណ្តាល៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm