នគរបាលព័រទុយហ្គាល់ រាប់ពាន់នាក់តវ៉ាជុំវិញប្រាក់ឈ្នួល និងប្រាក់គ្រោះថ្នាក់

2024/01/25 10:29:44 pm        52

មន្ត្រីនគរបាលដែលមិនបានបំពេញកាតព្វកិច្ចរាប់ពាន់នាក់ ក្នុងសម្លៀកបំពាក់ធម្មតា បានចេញតវ៉ានៅទីក្រុង Lisbon ដើម្បីទទួលបានប្រាក់ខែកាន់តែប្រសើរ ដោយទាមទារឱ្យមានការតម្លើងប្រាក់ឈ្នួលដូចគ្នានូវប្រាក់សម្រាប់ពេលគ្រោះថ្នាក់ ដែលរដ្ឋាភិបាលចាកចេញពីតំណែង កាលពីពេលថ្មីៗនេះបានផ្តល់ដល់នគរបាលស៊ើបអង្កេតឧក្រិដ្ឋកម្ម (PJ) ។ កាលពីចុងខែវិច្ឆិកា បន្ទាប់ពីការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី លោក Antonio Costa ប៉ុន្តែ ខណៈលោក នៅតែមានអំណាចពេញលេញក្នុងការសម្រេចចិត្តរយៈពេលវែង រដ្ឋាភិបាល បានអនុម័តការដំឡើងប្រាក់គ្រោះថ្នាក់សម្រាប់នគរបាលស៊ើបអង្កេតឧក្រិដ្ឋកម្ម ដែលអាចឈានដល់ជិត ៧០០ អឺរ៉ូ ឬ៧៦៣ ដុល្លារ ក្នុងមួយខែ ។ ចាប់តាំងពីពេលនោះមក មន្ត្រីនគរបាលសន្តិសុខសាធារណៈ (PSP) និងសមាជិកនៃឆ្មាំសាធារណៈ (GNR) ដែលដើរល្បាតតាមដងផ្លូវ និងតំបន់ជនបទ បានមកប្រមូលផ្តុំគ្នានៅក្នុងទីក្រុងជាច្រើន ដើម្បីតវ៉ាចំពោះអ្វីដែលពួកគេបានចាត់ទុកថា ជាទង្វើរើសអើង។ ក្រុមបាតុករ បានប្រមូលផ្តុំគ្នានៅទីលានមួយក្នុងទីក្រុង Lisbon ហើយបានចាប់ផ្តើមការហែក្បួនស្ងាត់ៗឆ្ពោះទៅកាន់សភា ជាកន្លែងដែលពួកគេមានផែនការច្រៀងបទចម្រៀងជាតិ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Jose Luis Carneiro បាននិយាយថា រដ្ឋាភិបាលចាំផ្ទះ លែងសម្រេចបាន លើការដំឡើងប្រាក់ឈ្នួលទៀតហើយ ហើយវានឹងអាស្រ័យលើរដ្ឋបាលបន្ទាប់ ដែលកើតចេញពីការបោះឆ្នោតថ្ងៃទី ១០ ខែមីនា ដើម្បី បន្តការទទួលខុសត្រូវបន្ទុកថវិកាថ្មី។

សមាគមសហជីពនគរបាល ASPP បាននិយាយថា ប្រាក់សម្រាប់គ្រោះថ្នាក់ជាមធ្យមនៅក្នុងមន្ត្រីនគរបាលសន្តិសុខសាធារណៈ(PSP) បច្ចុប្បន្នមានចន្លោះពី ៣៨០ ទៅ ៤២០ អឺរ៉ូ ក្នុងមួយខែ ខណៈនគរបាលស៊ើបអង្កេតឧក្រិដ្ឋកម្ម(PJ) បានឈានដល់ ១.០០០អឺរ៉ូ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        33
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        33
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm