មេដឹកនាំជាប់ឆ្នោតរបស់កោះតៃវ៉ាន់៖ លោកសង្ឃឹមថានឹងទទួលបានការគាំទ្របន្តទៀតពីសហរដ្ឋអាមេរិក

2024/01/25 10:30:51 pm        54

មេដឹកនាំជាប់ឆ្នោតរបស់កោះតៃវ៉ាន់លោក Lai Ching-te នៅព្រហស្បតិ៍ (ទី២៤ ខែមករា) នេះ បាននិយាយថា លោកសង្ឃឹមថា សហរដ្ឋអាមេរិកអាចបន្តគាំទ្រកោះតៃវ៉ាន់យ៉ាងរឹងមាំ ខណៈដែលលោកបានជួបក្រុមសមាជិកសភាអាមេរិកដំបូងគេដែលធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ ចាប់តាំងពីលោកបានឈ្នះការបោះឆ្នោតកាលពីដើមខែនេះ។

លោក Lai មកពីគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ និងជាមេដឹកនាំលំដាប់ទី២បច្ចុប្បន្ន នឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា។ ប្រទេសចិនដែលទាមទារថា កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួននោះ ជឿជាក់ថា លោក Lai គឺជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់ ហើយបានបដិសេធសំណើចរចារបស់លោក។

អំឡុងជួបជាមួយបណ្ដាមេដឹកនាំនៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក នៅសភា Caucus របស់កោះតៃវ៉ាន់ តំណាងរាស្រ្តលោក Mario Diaz-Balart និងសមាជិកសភារបស់គណបក្សប្រជាធិបតេយ្យ លោក Ami Bera លោក Lai បាននិយាយថា លទ្ធិប្រជាធិបតេយ្យ និងសេរីភាព គឺជាតម្លៃរួមដ៏សំខាន់ជាមួយសហរដ្ឋអាមេរិក។ លោក Lai បាននិយាយថា៖ «កោះតៃវ៉ាន់ស្ថិតនៅក្នុងខ្សែចង្វាក់កោះទី១ ហើយឈរនៅលើខ្សែបន្ទាត់ជួរមុខនៃការពង្រីកអំណាចផ្តាច់ការរបស់ប្រទេសចិន។ នេះធ្វើឲ្យកោះតៃវ៉ាន់ក្លាយជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់។ ស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់មានសារៈសំខាន់ខ្លាំងណាស់ ចំពោះសន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក»។

អមជាមួយនឹងការនិយាយថា លោកនឹងបន្តការពារស្ថានភាពជាក់ស្ដែងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ទាំងសន្តិភាព និងស្ថិរភាពនោះ លោក Lai បានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិកអាចបន្តគាំទ្រយ៉ាងរឹងមាំចំពោះតៃវ៉ាន់ ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី ហើយនិងធ្វើការជាមួយដៃគូប្រជាធិបតេយ្យផ្សេងទៀត ដើម្បីធានាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់»។

លោក Diaz-Balart បានប្រាប់លោក Lai ពីសារសំខាន់របស់លោក គឺថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ គឺរឹងមាំ ពិតប្រាកដ និង «១០០ភាគរយពីគណបក្សទាំង២»។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកលក់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ បើទោះបីជាគ្មានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។ ប្រទេសចិនបានព្រមានអាមេរិកម្តងហើយម្តងទៀតឲ្យបញ្ឈប់ការគាំទ្ររបស់ខ្លួនចំពោះតៃវ៉ាន់ ហើយបញ្ហានេះ គឺជាការរំខានឥតឈប់ឈរ ក្នុងទំនាក់ទំនងចិន-អាមេរិក៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        40
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm