​​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសដើម្បីកម្ពុជាកសាងមនុស្សជាតិជំនាន់ថ្មីមួយដែលគ្មានអេដស៍

2024/01/25 10:41:42 pm        166

ភ្នំពេញ ៖ កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី១ ឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តាមប្រព័ន្ធ ZOOM និងដោយផ្ទាល់នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា អញ្ជើញមកពីក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការដៃគូពាក់ព័ន្ធដែលធ្វើការងារអេដស៍ទាំងអស់។

​ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំនេះឡើងក្នុងគោលបំណង ដើម្បីធ្វើកិច្ចពិភាក្សា និងធ្វើបទបង្ហាញ ស្តីពីវិធានការបង្ការការចម្លងមេរោគអេដស៍ឆ្ពោះទៅសម្រេចគោលដៅ៩៥ ទី១ និងចង់បញ្ជាក់ជូនថា ដោយផ្អែកទៅលើភាពជោគជ័យរបស់យើង គឺ៩៥ ទាំង៣ ដោយ៩៥ទី២ និង៩៥ទី៣ ទទួលបានជោគជ័យរួចមកហើយ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ នៅ៩៥ទី១ ការធ្វើឲ្យបងប្អូនដែលប្រឈមនោះ ដឹងខ្លួនថា ខ្លួនផ្ទុកមេរោគអេដស៍ ឬក៏មិនផ្ទុកមេរោគអេដស៍ គឺទាមទារឲ្យគាត់ចូលរួមមកធ្វើតេស្តរកមេរោគអេដស៍ ព្រោះថាការដឹងខ្លួនមានផ្ទុក ឬមិនផ្ទុកមេរោគអេដស៍នោះ ទោះរកគ្រូទាយ ក៏ទាយមិនត្រូវដែរ មានតែឲ្យគាត់មកធ្វើតេស្តរកមេរោគអេដស៍ប៉ុណ្ណោះ។

ឯកឧត្តម បានបញ្ជាក់ថា មកដល់ពេលនេះ ៩៥ទី១ គឺឋិតនៅឆ្ងាយណាស់ ទើបតែសម្រេចបាន ៨៦% ដែលមានឧបសគ្គផ្សេងៗទៀតដែលត្រូវដោះស្រាយជាជំហានៗ ហើយបើជោគជ័យ៩៥ទី១ គឺជោគជ័យទាំងអស់។ ក្រោយពីបានសម្រេចនូវគោលដៅ ៩០-៩០-៩០ មុនកាលកំណត់ នៅឆ្នាំ២០១៧ កម្ពុជាបានបន្តប្តេជ្ញាចិត្តប្រកបដោយមហិច្ឆតាក្នុងការលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ នៅឆ្នាំ២០២៥ គឺមុនគោលដៅពិភពលោក៥ឆ្នាំ។ ដែលក្នុងនោះត្រូវធ្វើឱ្យសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ និងមិនទុកនរណាម្នាក់ចោលដោយមិនបានទទួលការយកចិត្តទុកដាក់ឡើយ។ កម្ពុជាមានក្តីសង្ឃឹមយ៉ាងមុតមាំថានឹងកសាងមនុស្សជាតិជំនាន់ថ្មីមួយដែលគ្មានអេដស៍។ ជាការពិត ការបញ្ចប់ជំងឺអេដស៍អាចសម្រេចទៅបានលុះត្រាតែរួមគ្នាដោះស្រាយ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        121
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm