មនុស្ស​មួយ​ចំនួន​ស្លាប់​ក្នុង​ការ​ផ្ទុះ​ដោយ​ពុំ​ដឹង​មូលហេតុ​ក្នុង​រដ្ឋធានី​ដា​កា​ប្រទេស​បង់​ក្លា​ដែ​ស​

2021/06/28 08:08:02 pm        29

​បង់​ក្លា​ដែ​ស៖ មនុស្ស​យ៉ាងហោចណាស់ ​៧​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​រង​របួស​ក្នុង​ការ​ផ្ទុះ​មួយ​កាលពី​ថ្ងៃអាទិត្យ​ក្នុង​រដ្ឋធានី​ដា​កា ប្រទេស​បង់​ក្លា​ដែ​ស​។​ នគរបាល និង​អង្គភាព​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា ក្រុម​អាជ្ញាធរ​មិន​អាច​កំណត់​ពី​មូលហេតុ​នាំ​ឲ្យ​មានការ​ផ្ទុះ ដែល​បាន​បំផ្លិច​បំផ្លាញ​រថយន្ត​ និង​អគារ​មួយ​ចំនួន​នៅ​ជុំវិញ​អគារ​នោះ​បាន​ទេ​។​

​ការ​ផ្ទុះ​នេះ​បាន​កើតមានឡើង​នៅ​ពេល​ល្ងាច​លើ​អគារ​មួយ​ក្នុង​តំបន់ Moghbazar របស់​រដ្ឋធានី​ដា​កា ហើយ​ក្រុម​អ្នក​សង្គ្រោះ​កំពុង​ធ្វើ​ការ​នៅ​កន្លែង​កើត​ហេតុ​ ដើម្បី​ជួយ​អ្នករបួស​។​ អគារ​យ៉ាង​​ហោច​ណាស់​ចំនួន ​៧​ខ្នង​ត្រូវ​បាន​ខូចខាត​ដោយសារ​កម្លាំង​នៃ​ការ​ផ្ទុះ​នោះ​។ ​ស្នងការ​រង​នគរបាល ​លោក Sajjad Hossain បាន​និយាយ​ថា ​នេះ​ជា​ការ​ផ្ទុះ​ដ៏​ខ្លាំងក្លា​ដោយ​បន្ថែម​ថា ក្រុម​អ្នក​ជំនាញ​កំពុង​ធ្វើ​ការ​រួមគ្នា។ ​ពួកគេ​កំពុង​ស៊ើបអង្កេត​ពី​មូលហេតុ​នៃ​ការ​ផ្ទុះ ​និង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​នេះ​។​ ស្ថានីយ​ទូរទស្សន៍ Ekattor TV ដែល​មាន​ការិយាល័យ​នៅ​រដ្ឋធានី​ដា​កា​បាន​និយាយ​ថា ​មនុស្ស ​១០​នាក់​រង​របួស​ធ្ងន់ ខណៈ​ដែល​មនុស្ស​ប្រមាណ ៥០​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ពុំ​មាន​ការ​បញ្ជាក់​ច្បាស់​ភ្លាមៗ​ពី​មូលហេតុ​នាំ​ឲ្យ​មានការ​ផ្ទុះ​នេះ​ទេ ប៉ុន្តែ​អគារ​សំខាន់​មួយ​ ជាទី​ដែល​ការ​ផ្ទុះ​បាន​កើត​ឡើង​នោះ​មាន​ហាង​លក់​អាហារ​ទាន់​ចិត្ត​មួយ​។​ របាយការណ៍​នានា​បាន​និយាយ​ថា ​ប្រព័ន្ធ​ឧស្ម័ន​បង្ហូរ ឬ​ស៊ីឡាំង​ឧស្ម័ន​ខុស​បច្ចេកទេស ដែល​ត្រូវ​បាន​ប្រើ​ដោយ​ហាង​នោះ​អាច​ជា​មូល​ហេតុ​នៃ​ការ​ផ្ទុះ​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        44
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        44
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm