វិស័យធនាគារនៅតែបន្តពង្រីកខ្លួនបើទោះបីក្នុងដំណាក់កាលកូវីដ១៩

2021/04/27 09:59:58 am        33

កំពង់ធំ៖ វិស័យធនាគារជាគ្រឹះស្ថានឯកជនដែលជាដៃគូរអាជីវកម្ម និងជាតម្រូវការចាំបាច់សម្រាប់អតិថិជន គ្រប់ស្រទាប់វណ្ណៈ ដើម្បីយកទៅពង្រីកអាជីវកម្ម និងបំពេញតម្រូវការនានា នៅតែបន្តពង្រីកខ្លួនពង្រីកខ្លួន ទោះបីក្នុងដំណាក់កាលកូវីដ១៩។

ផ្តើមចេញពីពាក្យ “អគុណសន្តិភាព” , នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០, ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ អញ្ជើញសម្ភោធដាក់ឲ្យដំណើរការ ជាផ្លូវការ ធនាគារវឌ្ឍនៈ សាខាខេត្តកំពង់ធំ។

ក្នុងឱកាសនោះលោកជំទាវឧកញ្ញា ឈុន លាង បណ្ណាធិការ នៃធនាគារវឌ្ឍនៈ លើកឡើងថា “សន្តិភាព” បានផ្តល់ឱកាសដល់វិស័យឯកជននៅកម្ពុជាមានលទ្ធភាព គ្រប់គ្រាន់ក្នុងការអភិវឌ្ឍខ្លួនឲ្យកាន់តែមានភាពរឹងមាំជាលំដាប់ និងមានឱកាសចូលរួមអភិវឌ្ឍន៍សង្គម ជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែប្រសើរបើទោះបីជា កម្ពុជា ក៏ដូចជាពិភពលោកកំពុងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ក្តី។

លោកជំទាវឧកញ្ញាបន្តថា បច្ចុប្បន្នធនាគារវឌ្ឍនៈមានបុគ្គលិកបម្រើការងារសរុប ចំនួន៦០៣នាក់ និងមានសាខាសរុបចំនួន២០ទីតាំង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន១២ទីតាំង និងតាមបណ្តាខេត្តចំនួន០៨ទីតាំង រាប់បញ្ចូលទាំងក្នុងខេត្តកំពង់ធំ។

នៅចុងខែ តុលា ឆ្នាំ២០២០នេះដែរ ធនាគារវឌ្ឍនៈ គ្រោងនឹងសម្ភោធដាក់ឲ្យដំណើរការសាខាថ្មីចំនួនពីរទៀត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន! ហើយការពង្រីកសាខាបន្ថែម ធនាគារវឌ្ឍនៈ ក្នុងក្រុងស្ទឹងសែន ខេត្តកំពងធំ គឺមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានារបស់អ្នកវិនិយោគ អាជីវករ ក៏ដូចជា ប្រជាពលរដ្ឋទូទៅលើសេវាហិរញ្ញវត្ថុ ជាដៃគូរអាជីវកម្មស្មោះត្រង់ប្រកបដោយវិជ្ជាជីវៈ និងទំនុកចិត្តខ្ពស់ នោះទេ, ប៉ុន្តែថែមទាំងរួមចំណែកជំរុញការអភិវឌ្ឍ តាមរយៈសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តទំនើប ការផ្តល់ការងារ និងលើកកម្ពស់ធនធានមនុស្សរបស់ខេត្តកំពង់ធំ។ នេះជាការរួមចំណែកជាវិជ្ជមាន ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាក្រោមក្រោមម្លប់សន្តិភាព។

លោកជំទាវឧកញ្ញាបញ្ជាក់ថា ធនាគារវឌ្ឍនៈកំពុងដំណើរការភាពជោគជ័យថ្មីមួយទៀតនៃវឌ្ឍនភាពផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់៤.០ នោះគឺ “សេវាធនាគារចល័ត ធនាគារវឌ្ឍនៈ” ដែលបង្កើតឡើងដោយស្នាដៃ កូនខ្មែរ។

សេវាធនាគារចល័ត ធនាគារវឌ្ឍនៈ បច្ចុប្បន្នកំពុងទទួលបានការពេញនិយមគាំទ្រយ៉ាងខ្លាំងពី សំណាក់អតិថិជន ព្រោះជាកម្មវិធីដែលអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈស្មាតហ្វូនបានដោយ ងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់បំផុត ទទួលស្គាល់ពីក្រុមហ៊ុន ថាលេស (Thales) ដែលជាក្រុមហ៊ុនអន្តរជាតិលើផ្នែកសេវាវាយតម្លៃសុវត្ថិភាពទិន្នន័យ និងបច្ចេកវិទ្យាព័ត៌មានវិទ្យាផងដែរ៕ អត្ថបទ: សុង ស៊ីន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm