គេហដ្ឋានរបស់លោកស្រី អ៊ុងសាន ស៊ូជី ដាក់ឲ្យដេញថ្លៃក្នុងតម្លៃ ៩០លានដុល្លារ

2024/01/26 06:00:59 am        158

ប្រភពមួយ នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមករា) នេះ បានប្រាប់ឲ្យដឹងថា តុលាការនៅសហភាពមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយរបបយោធាបានដាក់ឲ្យដេញថ្លៃផ្ទះវីឡាដែលអតីតមេដឹកនាំ និងជាមេដឹកនាំប្រជាធិបតេយ្យលោកស្រី Aung San Suu Kyi (អ៊ុងសាន ស៊ូជី) បានចំណាយពេលរស់នៅ ១៥ឆ្នាំ ក្រោមការឃុំខ្លួនក្នុងផ្ទះ ហើយបានកំណត់ចាប់ផ្តើមដេញថ្លៃក្នុងតម្លៃ ៣១៥ពាន់លានគីយ៉ាត់ (៩០លានដុល្លារអាមេរិក)។

អ្នកស្រី ស៊ូជី ដែលត្រូវស្ថិតក្នុងការឃុំខ្លួនវិញ ចាប់តាំងពីយោធាបានផ្ដួលរំលំរដ្ឋាភិបាលរបស់អ្នកស្រី ក្នុងឆ្នាំ២០២១ ត្រូវបានជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់អស់រយៈពេលជាច្រើនទសវត្សរ៍ជាមួយនឹងប្អូនប្រុសរបស់អ្នកស្រី ជុំវិញកម្មសិទ្ធិលើវីឡាជាប់មាត់បឹង។

បុគ្គលម្នាក់ដែលដឹងពីដំណើរការដាក់ដេញថ្លៃនេះ បាននិយាយថា ការដេញថ្លៃដែលតុលាការបង្គាប់ នឹងធ្វើនៅគេហដ្ឋាននេះ នាថ្ងៃទី២០ ខែមីនា។

ម្ចាស់ជ័យលាភីណូបែលត្រូវបានឃុំខ្លួននៅឯលំនៅឋានរចនាប័ទ្មអាណានិគម នៅបឹង Inya របស់ទីក្រុង Yangon រហូតដល់ឆ្នាំ២០១២ នៅពេលដែលលោកស្រីបានផ្លាស់ទៅរដ្ឋធានី Naypyitaw ដើម្បីចូលរួមសភា បន្ទាប់ពីត្រូវបានដោះលែង។

លោកស្រី ស៊ូជី នៅតែស្ថិតក្នុងការឃុំឃាំងនៅឡើយទេ ទោះបីជាទីកន្លែងនៅរបស់លោកស្រីមិនត្រូវបានដឹង។ លោកស្រីប្រឈមនឹងការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំពីបទល្មើសព្រហ្មទណ្ឌជាច្រើនករណី រាប់ចាប់ពីការក្បត់ជាតិ និងការសូកប៉ាន់ រហូតដល់ការរំលោភច្បាប់ទូរគមនាគមន៍ ជាការចោទប្រកាន់ដែលលោកស្រីបដិសេធ ។ បណ្ដាមេដឹកនាំពិភពលោក និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបានអំពាវនាវម្តងហើយម្តងទៀតឲ្យមានការដោះលែងលោកស្រី៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        16
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm