មនុស្ស២០នាក់បានស្លាប់ និង១៥០នាក់របួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើកន្លែងពលរដ្ឋតម្រង់ជួរយកអាហារ

2024/01/26 03:34:05 pm        178

ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់តំបន់ហ្កាហ្សា បាននិយាយថាការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុងហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ២០នាក់ និង ១៥០ នាក់របួស ពេលកំពុងតម្រង់ជួរយកជំនួយស្បៀងអាហារកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ខែ មករា ជានូវអ្វីដែល ប៉ាឡេស្ទីនហៅថាជា ឧក្រិដ្ឋកម្មសង្គ្រាម។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍នេះ។ គណៈកម្មាធិការតាមដានកងកម្លាំងជាតិ និងឥស្លាម ដែលជាសម្ព័ន្ធនៃក្រុមសកម្មប្រយុទ្ធ និងក្រុមនយោបាយ បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានដាក់គោលដៅលើជនស៊ីវិលដែលកំពុងរង់ចាំជំនួយសង្គ្រោះ។

ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សរាប់សិបនាក់បានស្លាប់ និងរងរបួសនៅក្នុង ឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសាសន៍។

អ្នកស្រុកបាននិយាយថា នៅភាគខាងត្បូងតំបន់រងការឡោមព័ទ្ធមួយនេះ កងរថក្រោះអ៊ីស្រាអែលបានវាយលុកតំបន់នានាជុំវិញមន្ទីរពេទ្យចំនួនពីរក្នុងទីក្រុង ខាន់យូនីស (Khan Younis) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដោយបង្ខំឱ្យមនុស្សភៀសខ្លួនចូលទៅក្នុងភាពច្របូកច្របល់យ៉ាងអស់សង្ឃឹមដើម្បីសុវត្ថិភាព។

ទន្ទឹមនឹងនេះ នៅភាគខាងជើង មន្ត្រីអង្គការសុខភាពពិភពលោកបានហៅស្ថានភាពស្បៀងអាហារនេះថា ជាហេតុការណ៍គួរឱ្យរន្ធត់ ហើយបុគ្គលិកមនុស្សធម៌បាននិយាយថា ការចែកចាយជំនួយដ៏កម្រត្រូវបានប្រមូលផ្តុំដោយមនុស្សអស់សង្ឃឹម ដែលអាចមើលឃើញភាពអត់ឃ្លានដោយផ្ទាល់ភ្នែក។

ក្រុមមន្ត្រីសុខាភិបាលហ្កាហ្សាបាននិយាយថា ពលរដ្ឋប៉ាឡេស្ទីយ៉ាងហោចណាស់ ៥០ នាក់បានស្លាប់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះនៅក្នុងទីក្រុង Khan Younis ជាទីដែលអ៊ីស្រាអែលបានផ្លាស់ប្តូរប្រតិបត្តិការយោធាពេញបន្ទុកបន្ទាប់ពីបានចាប់ផ្តើមដកកងកម្លាំងចេញពីតំបន់ភាគខាងជើង ដែលខ្លួននិយាយថាឥឡូវនេះបានគ្រប់គ្រងភាគច្រើន៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm