អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ ត្រួតពិនិត្យគ្រឿងស្រវឹង នៅស្តុបវត្តច្បារអំពៅ

2024/01/26 03:40:44 pm        499

ចាប់ពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៤នេះតទៅ កម្លាំងនគរបាលរាជធានីភ្នំពេញ បាន​ចាប់​ផ្ដើម​រឹត​បន្តឹង​ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែម ក៏ដូចជាការត្រួតពិនិត្យគ្រឿងស្រវឹង ទៅ​លើ​អ្នក​បើកបរ ហើយការរឹងបន្តឹង និងការត្រួតពិនិត្យនេះ នឹងត្រូវធ្វើឡើង​ដោយចល័ត​ទីតាំង​ថែម​ទៀត​។

ជាក់ស្តែងនៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំ​ដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ដាក់​គោល​ដៅ​អនុវត្តច្បាប់ចរាចរណ៍ ត្រួតពិនិត្យទៅលើអ្នកបើកបរយានយន្ត ដើម្បីពិនិត្យ និង​វាស់​ជាតិ​អាល់​កុល​លើ​អ្នកបើកបរ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែល​កើត​ចេញ​ពី​អ្នក​បើកបរ​ផ្ទុក​នូវជាតិស្រវឹងលើសកម្រិត។

លោក ចេង មុនីរ៉ា បានឱ្យដឹងថា ការចាប់ផ្ដើមរឹតបន្តឹងបន្ថែមនេះបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅនេះ បានណែនាំ​ឲ្យ​លោក​នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពង្រឹងឡើងវិញ នូវការត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង ខណៈករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងច្រើនជាបន្តបន្ទាប់។

បើតាមលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ បានឱ្យដឹងថា នាយប់​នេះ​កម្លាំង​អធិការដ្ឋាន​ខណ្ឌ មានកម្លាំងចូលរួមអនុវត្តច្បាប់ចរាចរណ៍ និងត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង​​នា​យប់​នេះ​មាន​ចំនួន ៤០​នាក់ ដោយឡែកកម្លាំងប្រជាការពារខណ្ឌ រួមទាំងមន្ត្រីខណ្ឌចំនួន ២០នាក់ផងដែរ៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        48
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        135
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm